• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនង ជាមួយបណ្ដាគណបក្សនយោបាយនៅរុស្ស៊ី

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបប្រធានសភា ឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin ដែលកំពុងបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ហើយស្វាគមន៍ចំពោះលទ្ធផលនៃជំនួប ពិភាក្សា និងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងទិសដៅសំខាន់ៗមួយចំនួន ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ីនាពេលខាងមុខ។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមគោរពទំនាក់ ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្ដាគណបក្សនយោបាយនៅរុស្ស៊ី។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងទិសដៅសំខាន់ៗមួយចំនួន ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ីនាពេលខាងមុខ។

រីឯខ្លួនវិញ ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានអះអាងថា សភាឌូម៉ារុស្ស៊ីជានិច្ចកាលគាំទ្រការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម; នឹងខិតខំបង្កើនយន្តការសហប្រតិបត្តិការជិតស្និទ្ធ រវាងរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រម ព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកវៀត ណាមជាដៃគូអាទិភាពនិងសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួននៅ តំបន់អាស៊ីប៉ាស៊ីហ្វិក។

នារសៀលថ្ងៃនេះដែរ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានសភាឌូម៉ារុស្ស៊ីលោក Vyacheslav Vichtorovich Volodin។ នារសៀលថ្ងៃដដែល ប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Vichtorovich Volodin បានចេញដំណើរវិលត្រឡប់ទៅប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

Top