• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នៅត្រឹមឆ្នាំ ២០៤៥ ត្រូវបង្ហើយជាមួលដ្ឋានការសម្អាតផ្ទៃដីទាំងមូលដែលបំពុលដោយសារគ្រាប់បែកមីន

នារសៀលថ្ងៃទី ១៣ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ គណៈ កម្មាធិការជាតិ ដឹកនាំការជំនះផលវិបាកបណ្តាល ពីគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាមវៀតណាម (គណៈកម្មាធិការដឹកនាំ ៧០១) បានបើកសន្និសីទបូកសរុបកម្មវិធីសកម្មភាពជាតិសម្រាប់ជំនះផលវិបាកបណ្តាលពីគ្រាប់បែក មីនក្រោយសង្គ្រាម ដំណាក់កាល ២០១០-២០២៥។

លោកនាយករដ្ឋមន្ត្រី  ហ្វាម មិញ ជីញ និងប្រតិភូនានា​ អញ្ជើញចូលរួម ក្នុងសន្និសីទបូកសរុបកម្មវិធីសកម្មភាពជាតិសម្រាប់ជំនះផលវិបាកបណ្តាលពីគ្រាប់បែក មីនក្រោយសង្គ្រាម ដំណាក់កាល ២០១០-២០២៥

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យជំរុញល្បឿននៃការជំនះពុះពារផលវិបាកបណ្តាលពីគ្រាប់បែកមីន អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ដល់ឆ្នាំ ២០៤៥ បង្ហើយការសម្អាតផ្ទៃដីទាំងមូលដែលត្រូវបំពុលដោយសារគ្រាប់បែកមីន ដល់ជម្រៅ ០.៥ ម៉ែត្រ; បង្កើនការធ្វើមូលដ្ឋានីយកម្ម ឆ្ពោះទៅរកការធ្វើជាម្ចាស់ លើ បច្ចេកវិទ្យាបោសសម្អាតគ្រាប់បែកមីន និងបន្តពង្រឹងសកម្មភាពឃោសនា និងអប់រំ ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការគ្រោះថ្នាក់បណ្តាលពីគ្រាប់បែកមីន។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមនៅតែបន្តសកម្ម និងម្ចាស់ការក្នុងការដោះស្រាយផលវិបាកបណ្តាលពីគ្រាប់បែកមីន។ លោកបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនៃបណ្តាប្រទេស  និងអង្គការអន្តរជាតិនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការដោះស្រាយផលវិបាកបណ្តាលពីសង្គ្រាម និងជំនះផលវិបាកបណ្តាលពីគ្រាប់បែកមិន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

បន្តការពិភាក្សានៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) លើកទី ៦២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងមុយនិច ក្នុងរដ្ឋបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ប្រធាន MSC លោក Wolfgang Ischinger បានលើកយកបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសន្តិសុខសកល។

Top