លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងប្រតិភូនានា អញ្ជើញចូលរួម ក្នុងសន្និសីទបូកសរុបកម្មវិធីសកម្មភាពជាតិសម្រាប់ជំនះផលវិបាកបណ្តាលពីគ្រាប់បែក មីនក្រោយសង្គ្រាម ដំណាក់កាល ២០១០-២០២៥
អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យជំរុញល្បឿននៃការជំនះពុះពារផលវិបាកបណ្តាលពីគ្រាប់បែកមីន អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ដល់ឆ្នាំ ២០៤៥ បង្ហើយការសម្អាតផ្ទៃដីទាំងមូលដែលត្រូវបំពុលដោយសារគ្រាប់បែកមីន ដល់ជម្រៅ ០.៥ ម៉ែត្រ; បង្កើនការធ្វើមូលដ្ឋានីយកម្ម ឆ្ពោះទៅរកការធ្វើជាម្ចាស់ លើ បច្ចេកវិទ្យាបោសសម្អាតគ្រាប់បែកមីន និងបន្តពង្រឹងសកម្មភាពឃោសនា និងអប់រំ ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការគ្រោះថ្នាក់បណ្តាលពីគ្រាប់បែកមីន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ (រូបថត៖ VNA)