សកម្មភាពនេះមានគោលបំណងណែនាំផលិតផលពិសេសរបស់វៀតណាមគឺ
កាហ្វេ និងត្រីប្រា ដល់អ្នកប្រើប្រាស់អាល់ហ្សេរី។
ទាំងនេះក៏ជាផលិតផលដែលត្រូវបានចាត់ទុកថាមានសក្តានុពលប្រើប្រាស់ច្រើននៅក្នុងទីផ្សារនេះ។
នៅក្នុងព្រឹត្តិការណ៍នេះ
អតិថិជនក្នុងមូលដ្ឋានមានឱកាសស្វែងយល់ព័ត៌មានអំពីផលិតផលវៀតណាម ស្តាប់បទបង្ហាញអំពីវិធីសាស្រ្តកែច្នៃ
និងភ្លក់រសជាតិផលិតផល។ យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) ត្រីប្រាវៀតណាមត្រូវបាននាំចេញទៅកាន់ជាង ១៤០ ប្រទេស និងដែនដីជុំវិញពិភព
លោក ដោយដណ្តើមបានទីផ្សារប្រពៃណីដូចជា អាមេរិក អឺរ៉ុប ជប៉ុន…។
ទាក់ទិននឹងការនាំចេញកាហ្វេ
ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញចំនួន ១,៣៦ លានតោន ដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារអាមេរិក។
មានការព្យាករណ៍ថា ការនាំចេញកាហ្វេរបស់វៀតណាមនឹងបន្តកើនឡើងពេញមួយឆ្នាំ
ខណៈដែលប្រទេសនេះកំពុងឈានចូលដល់រដូវប្រមូលផលឆ្នាំ ២០២៣-២០២៤។ បច្ចុប្បន្ននេះ
កាហ្វេវៀតណាមក៏មានវត្តមាននៅក្នុងប្រទេសជាង ៨០ នៅទូទាំងពិភពលោកផងដែរ៕





