• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរីអភិវឌ្ឍន៍កាន់តែខ្លាំងក្លានិងជាក់ស្តែងជាង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅវិមាន Istana នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីសិង្ហបុរីលោក Halimah Yacob។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាង លើកទឹកចិត្តធុរកិច្ចសិង្ហបុរី ពង្រីកនិងអភិវឌ្ឍន៍តំបន់ VSIP ។ (រូបថត៖ VOV)

លោកប្រធានាធិបតី Halimah Yacob បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅសិង្ហបុរីបានរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ជាក់ស្តែងជាង។ លោក Halimah Yacob បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) ហើយអះអាងថា នេះជាគំរូជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងអរគុណរដ្ឋាភិបាលវៀតណាមដែលបានបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចសិង្ហបុរីធ្វើប្រតិបត្តិការនៅវៀតណាម។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាង លើកទឹកចិត្តធុរកិច្ចសិង្ហបុរី ពង្រីកនិងអភិវឌ្ឍន៍តំបន់ VSIP តាមទិសដៅមណ្ឌលឧស្សាហកម្មបៃតង ឆ្លាតវៃ និងសន្សំសំចៃថាមពល។ ទន្ទឹមនឹងនោះ ស្រាវជ្រាវដើម្បីបើក VSIPs បន្ថែមទៀត។  លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការងាររវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗ។

ភាគីទាំងពីរក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគីដូចជា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ; ឯកភាពបន្តធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយស្ថិរភាព ឯកភាព និងរឹងមាំ។ ភាគីទាំងពីរបានឯកភាពរួមសហការក្នុងការរួមចំណែកធានានូវតួនាទីជាមជ្ឈភាព និងគោលជំហររួមរបស់អាស៊ានក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top