នាព្រឹកនេះ (១៥ ខែតុលា) នារីជាង
៧០០នាក់ មកពីបណ្តាខេត្ត-ក្រុងជាច្រើនបានមានវត្តមាននៅទីក្រុងហូជីមិញ
ដើម្បីចូលរួមសម្តែងការហាត់ប្រាណបែប Aerobic ដើម្បីអបអរសាទរទិវានារីវៀតណាម
ថ្ងៃទី ២០ តុលា។ នេះជាសកម្មភាពរៀបចំដោយមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ
សហការជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធទីក្រុង។
កម្មវិធីនេះមានការចូលរួមពីនារីមកពីខេត្ត-ក្រុងដូចជា៖
ទីក្រុងហូជីមិញ, Binh Duong, Dong Nai, Lam Dong, Tien Giang, Vinh Long, Long
An, Can Tho ជាដើម។ តាមរយៈសកម្មភាពនេះ គណៈចាត់តាំងសង្ឃឹមថា
សកម្មភាពកីឡាលើកកម្ពស់សុខភាពនឹងត្រូវបានផ្សព្វផ្សាយទូទាំងប្រទេស។ អាស្រ័យហេតុនេះ
មនុស្សម្នាក់ៗ អាស្រ័យលើស្ថានភាពសុខភាព ភេទ និងអាយុ អាចជ្រើសរើសកីឡាដើម្បីហាត់
រួមចំណែកបង្កើនអត្រាប្រជាជនហាត់កីឡាជាប្រចាំនៅទីក្រុងហូជីមិញ និងបណ្តាខេត្តនានា។
ទន្ទឹមនឹងនោះ រួមចំណែកដល់ការបង្កើតជីវភាពរស់នៅប្រកបដោយសុខភាពល្អ និងវប្បធម៌ស្អាតស្អំផងដែរ៕





