• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅខេត្ត Hau Giang នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលកំដៅ Song Hau ១ ដោយសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាម (PVN) ជាម្ចាស់វិនិយោគ។

នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅខេត្ត Hau Giang នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលកំដៅ Song Hau ១ ដោយសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាម (PVN) ជាម្ចាស់វិនិយោគ។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានកាត់ខ្សែបូសម្ពោធរោងចក្រថាមពលកំដៅ Song Hau ១ (រូបថត៖ Duong Giang/TTXVN)  

រោងចក្រថាមពលកំដៅ Song Hau ១ ដែលមានសមត្ថភាពសរុប ១.២០០ មេហ្គាវ៉ាត់ ជាមួយនឹងការវិនិយោគសរុបជាង ៤៣ ពាន់ពាន់លានដុង (ប្រហែល ២ ពាន់លានដុល្លារ) ដោយប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននិងឧបករណ៍ទំនើប។ រោងចក្រនេះបានចាប់ផ្តើមនៅខែឧសភា ឆ្នាំ ២០១៥ ដាក់ឱ្យដំណើរការពាណិជ្ជកម្មចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ មកទល់ពេលនេះ រោងចក្របានផលិតអគ្គិសនីផ្គត់ផ្គង់ប្រព័ន្ធអគ្គិសនីជាតិបានជាង ២ ពាន់លានគីឡូវ៉ាត់។ យោងតាមការរចនា រោងចក្រនេះនឹងរួមចំណែកដល់បណ្តាញអគ្គិសនីជាតិប្រហែល ៧,៣ ពាន់លានគីឡូវ៉ាត់/ឆ្នាំ ដែលរួមចំណែកក្នុងការបំពេញតម្រូវការអគ្គិសនីនៃតំបន់ភាគនិរតី និងប្រទេសទាំងមូល។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការបើកឲ្យដំណើរការរោងចក្រថាមពលកំដៅ Song Hau ១ គឺជាព្រឹត្តិការណ៍សំខាន់ រួមចំណែកធានាសន្តិសុខថាមពល ជម្រុញកំណើននិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខេត្ត Hau Giang និងប្រទេសទាំងមូល ឆ្ពោះទៅរកឧស្សាហូបនីយកម្ម។ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវបង្កើតផែនការសម្រាប់ការប្រើប្រាស់អគ្គិសនីឆ្លាតវៃ សុវត្ថិភាព ស្ថិរភាព និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃរោងចក្រថាមពលកំដៅ Song Hau ១។ ទន្ទឹមនឹងនោះ ខេត្ត Hau Giang ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលផែនការឡើងវិញប្រកបដោយប្រសិទ្ធភាព រួមផ្សំជាមួយនឹងគុណសម្បត្តិសក្តានុពល  ការអភិវឌ្ឍកាន់តែលឿន និងប្រកបដោយនិរន្តរភាព រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

បន្ទាប់ពីចូលរួមពិធីបើកឲ្យដំណើការរោងចក្រថាមពលកម្ដៅ Song Hau ១ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានស្ទង់មតិផ្លូវប្រសព្វរវាងគម្រោងផ្លូវល្បឿនលឿនចំនួនពីរដែលឆ្លងកាត់ខេត្ត Hau Giang គឺផ្លូវល្បឿនលឿន Can Tho - Ca Mau និងផ្លូវហាយវេ Chau Doc - Can Tho - Soc Trang៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top