• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ចូលរួមសន្និបាតនគរបាលទូទាំងប្រទេស

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និបាតនគរបាលទូទាំងប្រទេស


នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហូជីមិញ បក្សភាគនគរបាលមជ្ឈឹមនៃក្រសួងនគរបាល បានបើកសន្និបាតនគរ បាលទូទាំងប្រទេសលើកទី ៧៦ ដោយបូកសរុប និងវាយតម្លៃនូវស្ថានភាព ក៏ដូចជាលទ្ធផលការងារឆ្នាំ ២០២០ រួមទាំងដាក់ពង្រាយភារកិច្ចការងារសម្រាប់ឆ្នាំ ២០២១ និងបណ្តាឆ្នាំបន្តបន្ទាប់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងអង្គប្រជុំនេះ។

ថ្លែងក្នុងឱកាសបើកសន្និបាត នាយឧត្តមសេនីយ៍លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលបានស្នើឲ្យអង្គសន្និបាតនគរបាលទូទាំងប្រទេសលើកទី ៧៦ ធ្វើការពិនិត្យនិងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន លទ្ធផលដែលទទួលបាន និងមិនទាន់សម្រេចបាន ជាពិសេស បំភ្លឺឲ្យបានច្បាស់នូវមូលហេតុដែលនៅសេសសល់ និងដកចេញមេរៀនបទពិសោធន៍ក្នុងការអនុវត្តការងារនគរបាលក្នុងឆ្នាំ ២០២០។ ទន្ទឹមជាមួយគ្នានេះ ពិភាក្សាអំពីដំណោះស្រាយដើម្បីអនុវត្តក្នុងឆ្នាំ ២០២១ ដោយផ្តោតសំខាន់លើដំណោះស្រាយ៖ “ការពារសន្តិសុខដាច់ខាតនិងសុវត្ថិភាពសម្រាប់មហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងការបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១ - ២០២៦”។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចុចប៊ូតុងបើកច្រកទ្វារអេឡិចត្រូនិកនៃក្រសួងនគរបាលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top