• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ ថ្វីត្បិតតែស្ថិតក្នុង​ស្ថានភាពលំបាកក៏ដោយ​ប៉ុន្តែសេដ្ឋកិច្ចសង្គមនៅតែរក្សាស្ថិរភាព​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
 

នាថ្ងៃ​ទី៣ ខែមិនា ឆ្នាំ​២០២០ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc រដ្ឋាភិបាល​បានបើក​កិច្ចប្រជុំប្រចាំខែកុម្ភៈ ដោយផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើដំណោះស្រាយចាំបាច់ ក្នុងការអនុវត្ត​គោល ដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងបរិបទ នៅតែត្រូវទប់​ទល់​នឹង​ការរាល​ដាល​ជំងឺ​រាត​ត្បាត​បណ្តាល​ពីវីរុស SARS-CoV-2 (Covid-19)។ 

អញ្ជើញ​ថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល ប្រ កាន់​យ៉ាង​ខ្ជាប់​ខ្ជូន នូវទស្សនៈថា ត្រៀមខ្លួនជាស្រេច លះបង់ប្រយោជ ន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពនិងសុវត្ថិ ភាពរបស់​ប្រជាជននិងភ្ញៀវទេសចរ ដែលចូលមកប្រទេស វៀតណាម។ លោកនាយក​រដ្ឋមន្រ្តី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ មិនត្រូវធ្វេសប្រហែស បន្តអនុវត្តន៍តឹងរឹងនូវភារកិច្ចបង្ការទប់ស្កាត់ជំងឺ ដែលបានដាក់ចេញ កុំអោយ​ជំងឺ​រីករាល ដាលទៅក្នុងសហគមន៍។
 
យ៉ាងណា​មិញ ជំងឺរាតត្បាត Covid-19 ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យអាកាសចរណ៍ វិស័យ ទេសចរណ៍ សេវាកម្ម​ ជាពិសេសខ្សែសង្វាក់តម្លៃ  ការផ្គត់ផ្គង់វត្ថុធាតុដើម និងប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​វៀត​ណាម​។ ថ្វីត្បិតតែដូច្នេះក៏ដោយ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកុម្ភនេះនៅតែមានស្ថេរភាពដដែល។ ពោលគឺ ​សន្ទស្សន៍ CPI ថយចុះ ចំណូលថវិការដ្ឋកើនឡើង។ ការទូទាត់​សម្រាប់​សេវាកម្ម​ទប់ទល់​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺត្រូវបានធានាយ៉ាងទាន់ពេលវេលា។ ការអភិវឌ្ឍន៍កសិកម្មមានស្ថេរភាព ការរីក​រាលដាល​នៃជំងឺ​ត្រូវបាន​គ្រប់គ្រងយ៉ាងល្អ។ លោកនាយករដ្ឋមន្រ្តី​បានស្នើឱ្យ​សមាជិក​រដ្ឋាភិបាល​ពិភាក្សាគ្នា​ដោយយ​ក​ចិត្ត​ទុក​ដាក់​ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងប្តេជ្ញា​អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ដែលបានដាក់ចេញ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top