• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ៖ សិង្ហបុរីមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញ


 លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និង នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ TTXVN)
 

នារលៀល​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅវិមាននយករដ្ឋមន្ត្រី Istana នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong  បានទទួលជួប លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​ទីក្រុងហូជីមិញ ដែលកំពុងបំពេញទស្សនកិច្ច​ការ​ងារនៅ សិង្ហបុរី។

 
អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thien Nhan បានឲ្យដឹងថា ដំណើ​រ​ទស្សកិច្ច​ការងារ​លើក​នេះ​របស់​គណ​ប្រតិភូ​ជាន់​ខ្ពស់ទីក្រុងហូជីមិញនៅ សិង្ហបុរីលើកនេះ គឺសំដៅជំរុញឱកាសសហប្រតិបត្តិការ និង​ដោះស្រាយ​ការលំ​បាក​សាកល្បង ក៏ដូចជាត្រៀមរៀបចំឲ្យផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំ​ខាង​មុខ។ លោក Nguyen Thien Nhan បានស្នើឲ្យទីក្រុងហូជីមិញ និង សិង្ហ​បុរី​ទទួល​រៀប​ចំ​ប្ដូរ​វេណ​នូវ​កិច្ច​ប្រជុំ​ក្នុង​ប្លុក​អាស៊ាន ស្ដីពីការអភិវឌ្ឍន៍ទីក្រុ​ងដោយចីរភាព ដោយ​ផ្ដោត​សំខា​ន់លើ​ការប្រែ​ប្រួលអាកាស​ធាតុ ​ព្រមទាំងចែករំលែកអំពីបទពិ​សោធន៍ អំពីការចាប់អាជីពប្រកបដោយកា​រច្នៃប្រឌិត​។
 
ជា​ការឆ្លើយតប នាយករដ្ឋមន្រ្តី លោក Lee Hsien Loong មាន​គោលបំណងចង់ជំរុញ​ថែមទៀត​នូវទំនាក់​ទំនង​សហប្រតិ​បត្តិការ​គ្រប់ជ្រុងជ្រោយជាមួយទីក្រុង​ហូជីមិញ​និយាយដោយឡែក និងវៀត​​ណាម​និយាយ​រួម​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top