• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រី ការបរទេសនៃសហព័ន្ធស្វីសលោក Ignazio Cassis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh (ស្ដាំ) អញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រី ការបរទេសនៃសហព័ន្ធស្វីសលោក Ignazio Cassis (រូបថត៖ VGP)

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រី ការបរទេសនៃសហព័ន្ធស្វីសលោក Ignazio Cassis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ស្វីស

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរទិសដៅនិងឯកភាពគ្នាលើទស្សនៈដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលខាងមុខដោយផ្តោតលើកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចទំនើប បណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតនិងបម្លាស់ប្ដូរឌីជីថលដើម្បីជីវភាពរស់នៅរបស់ប្រជាជន។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរខ្លឹមសារមួយចំនួនដើម្បីត្រៀម សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសស្វីសរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នារយៈពេលខាងមុខ ព្រមទាំងពិភក្សាគ្នាអំពីវិធានការសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និង យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់វៀតណាម។

ភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលប្រទេសស្វីសជាសមាជិក បង្កើតជំហានអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។ បន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី អន្តរជាតិនិងតំបន់។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យភាគីស្វីសជួយសម្រួលបន្ថែមទៀតសម្រាប់ទំនិញ និងផលិតផលកសិកម្មរបស់វៀតណាម ជាពិសេសគឺផ្លែឈើតាមរដូវដើម្បីជ្រៀតចូលទីផ្សារស្វ៊ីសនិងសហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យនានាដែលប្រទេសស្វីសមានប្រៀបខ្លាំងដូចជាហិរញ្ញវត្ថុ ធនាគារ ឧស្សាហកម្មកែច្នៃ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top