• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh៖ រួមដៃគ្នា​កសាង​អាស៊ី​ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍថែមទៀត ក្នុង​សម័យកាល​ក្រោយកូវីដ ១៩

នាព្រឹកថ្ងៃទី ២០ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VGP)


លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ ១៩ បាន និងកំពុងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ខ្លាំងក្លាដល់ស្ថានភាពពិភពលោក តំបន់ ក៏ដូចជាជីវភាពខាងសេដ្ឋកិច្ច សង្គមរបស់ប្រទេសទាំងអស់។ ជាងពេលណាៗទាំងអស់ នេះគឺជាពេលវេលាដែលទាមទារឱ្យប្រទេសទាំងអស់សាមគ្គីគ្នា ឯកភាពគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះពុះពារលើជំងឺរាតត្បាត។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកសំណើរអំពីទិសស្លោកចំនួន ៥ និងខ្លឹមសារសហប្រតិបត្តិការចំនួន ៦ ដើម្បីបណ្ដាប្រទេសធ្វើករចែករំលែកគ្នាហើយ“ រួមដៃគ្នាស្ថាបនាអាស៊ីប្រកបដោយសន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតក្នុងសម័យកាលក្រោយកូវីដ ១៩”។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VGP)


លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានចូលរួមប្រកបដោយមានការទទួលខុសត្រូវ ហើយត្រៀមខ្លួនជាស្រេចរួមជាមួយបណ្ដាប្រទេសពូនជ្រុំសន្តិភាពនិងចំណងសាមគ្គីភាព ដើម្បីផលប្រយោជន៍រួម ការអភិវឌ្ឍ ប្រកបដោយវិបុលភាពរបស់ប្រទេសនីមួយៗ ក្នុងតំបន់ ដើម្បីសុខុមាលភាពនិងសុភមង្គលរបស់ប្រជាជនគ្រប់រូបនៅលើពិភពលោក។ លោកបានអះអាងថា៖ “ទស្សនៈរបស់យើងខ្ញុំអំពីការអភិវឌ្ឍគឺអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត បម្លាស់ប្ដូរឌីជីថល ធានាបាននូវភាពសុខដុមរវាងសេដ្ឋកិច្ច ជាមួយវប្បធម៌ កិច្ចការពារបរិស្ថាន និងការបន្សាំជាមួយការប្រែប្រួលអាកាសធាតុ ហើយការសុក្រិតស្ថាប័នអភិវឌ្ឍន៍យ៉ាងពេញលេញ ទំនើប គឺជាលក្ខខ័ណ្ឌបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មសម្រាប់គ្រប់សមាសភាគសេដ្ឋកិច្ច។ ជំរុញសេចក្ដីប៉ងប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាព និងសុភមង្គល។  ពង្រីកជាអតិបរមាកត្តាមនុស្ស យកប្រជាជនជាមជ្ឈភាព ពោលគឺជាប្រភពកម្លាំងផង និងជាកម្លាំងចលកដ៏សំខាន់បំផុតផង  ក៏ដូចជាគោលដៅអភិវឌ្ឍន៍ ស្ថាបនាខឿនសេដ្ឋកិច្ចម្ចាស់ការ។ ទន្ទឹមនឹងនេះ អនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ពហុភាគីនីយកម្ម ពិពិធកម្ម ធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ សកម្ម លើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ហើយជាសមាជិកដែលមានការទទួលខុសនៅថ្នាក់អន្តរជាតិផងដែរ”៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top