• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកម្មវិធីសហគ្រិនភាព នវានុវត្តភាព

កម្មវិធីសញ្ញាសម្គាល់នៃសហគ្រិនភាព នវានុវត្តភាពជាតិ និងសប្ដាហ៍ននៃនវានុវត្តភាពនិងសហគ្រិនភាពទីក្រុង ហូជីមិញ (TechFest និង WHISE ឆ្នាំ២០២១)។ (រូបថត៖ VOV)


នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសញ្ញាសម្គាល់នៃសហ គ្រិនភាព នវានុវត្តភាពជាតិ និងសប្ដាហ៍ននៃនវានុវត្តភាពនិងសហគ្រិនភាពទីក្រុង ហូជីមិញ (TechFest និង WHISE ឆ្នាំ២០២១)។ ព្រឹត្តិការណ៍ត្រូវបានក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា សហការជាមួយក្រសួងការបរទេស គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម រៀបចំឡើងតាមទម្រង់ចូលរួម ដោយផ្ទាល់មុខផងនិងតាមប្រព័ន្ធវីដេអូដែលបានភ្ជាប់នឹងខេត្ត ក្រុងទាំង៦៣ក្នុង ប្រទេសនិងប្រទេសជិត២០លើពិភពលោកទៀតផង។ កម្មវិធី TechFest និង WHISE ឆ្នាំ២០២១ គឺសំដៅបើកចំហការត្រិះរិះ ផ្ដួចផ្ដើមគំនិតថ្មីៗដោយមានលក្ខណៈផ្សាភ្ជាប់ គ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នវានុវត្តភាពជាតិ ជំរុញការបង្កើតគំរូចាប់ ផ្ដើមអាជីវកម្ម (startup) ដោយមានសមាមាត្របច្ចេកវិទ្យាខ្ពស់ ព្រមទាំងផ្ដល់អនុ សាសន៍អំពីគោលនយោបាយដើម្បីសុក្រិតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិង នវានុវត្តភាពជាតិផងដែរ។ TechFest ២០២១ នឹងរឹតបន្តឹងខ្សែតភ្ជាប់គ្មានព្រំដែន រវាងមនុស្សវៀតណាម បញ្ញាវៀតណាមនិងសេចក្ដីប្រាថ្នាវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “នាបច្ចុប្បន្ននេះ យើងត្រូវតែធ្វើការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព សមស្របនឹងស្ថានការណ៍នៅវៀតណាម។ គ្រប់គ្រងបានជំងឺរាតត្បាតកូវីដ ១៩ គឺត្រូវស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះ ត្រូវរួមចំណែករៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសជាតិឡើងវិញ ធ្វើការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាលេចធ្លោ គឺការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវ៉ូទឹកសមុទ្រ ការឡើងកំដៅផែនដី បញ្ហាភាពចាស់នៃចំនួនប្រជាជន បញ្ហាទាក់ទងនឹងសន្តិសុខក្រៅប្រពៃណី ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិតត្រូវផ្ដោតសំខាន់លើការផ្លាស់ប្តូរឌីជីថល ជាដើម។ ទាំងនេះគឺជា បញ្ហាបច្ចុប្បន្នរបស់ប្រទេសជាតិផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top