• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចសមភាគីបារាំងលោក Édourad Philippe


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) អញ្ជើញធ្វើជាអធិបតីក្នុង
ពិធីទទួលបដិសណ្ឋារកិច្ចសមភាគីបារាំងលោក Édourad Philippe (រូបថត៖ VOV)

នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីបារាំងលោក Édourad Philippe។         បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនោះ នាយករដ្ឋមន្រ្តីទាំងពីររូបដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាល​ទាំងពីរបានដំណើរការចរចា។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំងមានអត្ថន័យដ៏សំខាន់ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបាននិងកំពុងមានការអភិវឌ្ឍដ៏វិជ្ជមានជាច្រើន ហើយប្រទេសទាំងពីរកំពុងរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប៉ូឡូញព្រមានអំពីការបែកបាក់របស់ណាតូ បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដកកងទ័ពចេញពីអាល្លឺម៉ង់

ប៉ូឡូញព្រមានអំពីការបែកបាក់របស់ណាតូ បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដកកងទ័ពចេញពីអាល្លឺម៉ង់

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូស្ក៍ បានព្រមានកាលពីម្សិលមិញ (ថ្ងៃទី ២ ខែឧសភា) អំពីការបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងសម្ព័ន្ធភាពអន្តរអាត្លង់ទិក ដោយហៅថា នេះជាបញ្ហាធ្ងន់ធ្ងរដែលត្រូវការដំណោះស្រាយជាបន្ទាន់ពីរដ្ឋជាសមាជិក។

Top