• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ សហគ្រាសនិងធុរជននាំមកនូវភាពសម្បូររុងរឿងសម្រាប់ប្រទេសជាតិ


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖ VOV)
 

នាព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១៥ទិវាធុរ ជនវៀតណាម (ថ្ងៃទី១៣ខែតុលាឆ្នាំ២០០៤ - ថ្ងៃទី១៣ខែតុលា​ឆ្នាំ២០១៩) ហើយ ប្រគល់គិត្តិនាមធុរជនវៀតណាមឆ្នើមឆ្នាំ២០១៩។ ថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តី លោក ​Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សហគ្រាសនិងធុរជនវៀតណាម បាននាំ​មក​នូវ​ភាព​សម្បូរ​រុង​រឿង​សម្រាប់​ប្រទេសជាតិ។
 
“សហគ្រាស​វៀតណាម រួមទាំងសហគ្រាស FDI សហគ្រាសរដ្ឋ ហើយជា ពិសេសគឺសហគ្រាសឯកជន មិនត្រឹមតែ​រួម​វិភាគ​ទានសម្រាប់កំណើន GDP ការ បង្កើតការងារធ្វើ និងចំណូលថវិការរដ្ឋប៉ុណ្ណោះទេ ថែមទាំង​ធ្វើ​ជាទី​កន្លែង​ដើម្បី​ ផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗក្នុងយុគសម័យ ឌីជីថលនាបច្ចុប្បន្ន ទៀតផង។ មិនត្រឹមតែ​ដើរ​ឈានមុខគេក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេស ជាតិប៉ុណ្ណោះទេ សហគមន៍​សហគ្រាស​និង​ធុរ​ជន​ថែមទាំងបានអះអាងនូវតួនាទី កាន់តែសំខាន់ពី​មួយ​ថ្ងៃ​ទៅ​មួ​យថ្ងៃ​ក្នុង​ការ​បង្កើត​ឡើង​ទ្រព្យ​សម្បត្តិ​សម្រាប់​សង្គម​ ក៏ដូចជានាំមកនូវការងារធ្វើនិងភាពសម្បូ​ររុងរឿង​សម្រាប់ប្រទេសជាតិផងដែរ”។
 
នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋនឹង បន្តជំរុញ​បុព្វ​ហេតុ​កែទម្រង់​របៀប​រប​ប ឆ្ពោះទៅរកស្ដង់ដារជួរមុខនៅក្នុងតំបន់និង លើពិភពលោក ដើម្បី​បង្កើត​ឡើង​បរិយា​កាស​អំណោយផល​ចំពោះការ​អភិវឌ្ឍ យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពរបស់ស​ហគ្រាស និងធុរជនវៀតណាម។ លោក​នាយក​រដ្ឋមន្រ្តីបាន​ចែករំលែកជាមួយបណ្ដាធុរជនយ៉ាងដូច្នេះថា៖
 
“រដ្ឋាភិបាលនឹងរួម​ដំណើរហើយគាំទ្រចំពោះការធ្វើអាជីវកម្មរបស់ប្រជាជន និងសហគ្រាស។ ក្នុងជោគជ័យរបស់​សហគ្រាស​ មានការរួមវិភាគទានរបស់ អាជ្ញាធរ ហើយក្នុងបរាជ័យរបស់សហគ្រាស ក៏មានការទទួល​ខុសត្រូវ​រប​ស់ ​អាជ្ញាធរផង​ដែរ។ ជោគជ័យរបស់សហគ្រាសនិងធុរជន ក៏ជាជោគជ័យរបស់រដ្ឋា​ ភិបាល ប្រជាជន​និង​ប្រទេស​ជាតិ”។
 
នៅពិធីនេះ​ដែរ គណៈចាត់តាំងក៏បានលើកតម្កើងធុរជនវៀតណាមឆ្នើម ចំនួន១០០នាក់ក្នុងឆ្នាំ២០១៩ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top