ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ សមាហរណកម្មអន្តរជាតិរួមចំណែកលើកកំពស់ឋានៈរបស់ប្រទេសជាតិ
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា កិច្ចការសមា ហរណកម្មអន្តរជាតិ ជាពិសេសគឺក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សារឹងមាំបរិយា កាសសន្តិភាព ស្ថិរភាពនយោបាយ សង្គម ក៏ដូចជាទាក់ទាញប្រភពធនធានពីខាងក្រៅដោយគួបផ្សំនឹងកម្លាំងក្នុង ស្រុកដើម្បីជំរុញអោយប្រទេសជាតិបោះជំហានទៅមុខយ៉ាងខ្លាំងក្លាផងដែរ។
នាថ្ងៃទី២៣ខែមេសា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជាតិទទួល បន្ទុកសមាហរណកម្មអន្តរជាតិបានរៀបចំកិច្ចប្រជុំអន់ឡាញទូទាំងប្រទេសក្រោមប្រធានបទ “បង្កើនសមាហរណកម្មអន្តរជាតិប្រកបដោយភាពម្ចាស់ការ នវានុវត្ត ភាព ប្រសិទ្ធភាពដើម្បីការអភិវឌ្ឍលឿននិងប្រកបដោយចីរភាព”។ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិទទួល បន្ទុកសមាហរណកម្មអន្តរជាតិបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា កិច្ចការសមាហរណកម្មអន្តរជាតិ ជាពិសេសគឺក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សារឹងមាំបរិយា កាសសន្តិភាព ស្ថិរភាពនយោបាយ សង្គម ក៏ដូចជាទាក់ទាញប្រភពធនធានពីខាងក្រៅដោយគួបផ្សំនឹងកម្លាំងក្នុង ស្រុកដើម្បីជំរុញអោយប្រទេសជាតិបោះជំហានទៅមុខយ៉ាងខ្លាំងក្លាផងដែរ។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“វៀតណាមបានចុះហត្ថលេខាឬបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន តាមនោះបើកចេញលំហរសហប្រតិបតិ្តការដ៏ធំទូលាយសម្រាប់ ខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍។ រួមជាមួយគ្នានោះ ប្រទេសយើងបានបើក ទូលាយទំនាក់ទំនង ហើយលើកកម្រិតទំនាក់ទំនងជាមួយប្រទេសជាច្រើន ក៏ដូច ជារៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍លំដាប់តំបន់និងពិភពលោកដូចជា APEC 2017 WEF – ASEAN 2018 និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង លើកទី២ ជាដើម។ នេះគឺជាសក្ខីភាពនៃគោលមាគ៌ារបស់វៀតណាមដែលជាមិត្ត ជាដៃគូគួរអោយជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ ព្រមទាំងលើកកំពស់ឋានៈ និងតួនាទីរបស់ប្រទេសជាតិផងដែរ”។
លោកនាយករដ្ឋមន្រ្តីបានស្នើអោយអង្គប្រជុំត្រូវវិភាគ ព្យាករណ៍ ស្ថានភាពទាំងក្នុងនិងក្រៅប្រទេស ជាពិសេសគឺកាលានុវត្តភាព ភាពងាយស្រួល និងការលំបាក ការសាកល្បងចាប់ពីពេលនេះដល់ឆ្នាំ២០២០ ក៏ដូចជាក្នុងរយៈ ពេល៥និង១០ឆ្នាំខាងមុខ។ ក្នុងនោះត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការរីក សាយភាយយ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ ដោយឈរលើមូល ដ្ឋាននោះ បន្តអនុវត្តន៍ភារកិច្ច ផែនការរយៈពេល៥ឆ្នាំដំណាក់កាល២០១៦-២០២០ ហើយត្រៀមរៀបចំកសាងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ១០ឆ្នាំដំណាក់កាល២០២១-២០៣០៕
តាម VOV5 – វិទ្យុសំឡេងវៀតណាម