• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការងារដំបូងគឺផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងការប្រើប្រាស់ធនធានមនុស្ស


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ chinhphu.vn)
 

នាព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០ទិវា បង្កើតក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។

អញ្ជើញ​ថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាម កំពុងកសាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គមរយៈពេល១០ឆ្នាំ ២០២១-២០៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៤៥ ដោយមាន​បំណង​ប្រាថ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប ដោយវិបុលភាព។ ហេតុដូច្នេះបានជា លោកនាយករដ្ឋមន្រ្តីចាត់ទុកថា វៀត ណាមត្រូវ​តែ​បន្ត​ផ្លាស់​ប្ដូរថ្មីមនសិការក៏ដូចជាសកម្មភាពយ៉ាងប្ដូរផ្ដាច់ សំដៅ កៀរគរនិង​ប្រើ​ប្រាស់​គ្រប់​ធន​ធាន​ប្រក​ប​ដោយ​ប្រសិទ្ធភាព ជាពិសេសគឺពង្រីក យ៉ាងខ្លាំងក្លានូវធន​ធានខាង​បញ្ញានិង​កម្លាំង​ច្នៃប្រឌិត​របស់មនុស្ស​វៀត​ណាម​។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
 
“យើងត្រូវ​ការមានយុទ្ធសាស្ត្រជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍ ការចាប់ ផ្ដើមអាជីវកម្មប្រកប ដោយភាព​ច្នៃប្រឌិត​ ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍបច្ចេកវិទ្យា លើវិស័យនានាដែលយើងមានឧត្តមភាព។ ត្រូវការ​កំណត់​ថា​ វិទ្យាសាស្ត្របច្ចេក វិទ្យានិងការផ្លាស់ប្ដូថ្មី ច្នៃប្រឌិតគឺជាមូលដ្ឋានគ្រឹះដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយ​ឆាប់​រហ័សនិងចីរភាពរបស់ប្រទេសជាតិ ជាកម្លាំងផលិតកម្មដោយផ្ទាល់ ព្រម​ទាំង​ជាកម្លាំង​ចលករ​ស្នូល​នៃគំរូ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមផងដែរ។ ទន្ទឹមនឹង នោះ ត្រូវការតភ្ជា​ប់​អោយ​បាន​ល្អថែម​ទៀត​រវាង​កម្លាំង​ផ្ទៃក្នុង​និង​កម្លាំង​ពី​ខាងក្រៅ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មី ​ច្នៃប្រឌិត​។ នេះជា សំណូមពរ​និង​ភារកិច្ច​ដ៏ធំធេង​ចំពោះក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា”​៕

 

តាម​VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមអះអាងពីការ​យក​ចិត្ត​ទុក​ដាក់ក្នុង​ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើកម្មវិធី AI

វៀតណាមអះអាងពីការ​យក​ចិត្ត​ទុក​ដាក់ក្នុង​ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើកម្មវិធី AI

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Bui Hoang Phuong បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពបញ្ញាសិប្បនិមិត្ត (AI) នៅទីក្រុងប៉ារីស ប្រទេសបារាំង។ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Bui Hoang Phuong បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពបញ្ញាសិប្បនិមិត្ត (AI) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

Top