• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមបានទទួលជួបជាមួយអភិបាលក្រុងប៊ូសានកូរ៉េខាង​ត្បូង

នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងឱកាសនៃចូលរួមកិច្ចប្រជុំជាន់ខ្ពស់ខួបលើកទី ៣០ ឆ្នាំនៃទំនាក់ទំនងការទូតអាស៊ាន - កូរ៉េខាងត្បូងនៅទីក្រុងប៊ូសាន នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយអភិបាលក្រុង Busanលោក Oh Keo-don។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយអភិបាលក្រុង Busan លោក Oh Keo-don (រូបថត៖ TTXVN)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលទីក្រុងប៊ូសានចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងតំបន់នានារបស់វៀតណាម។ ព្រមជាមួយនេះ លោកមានបំណងចង់ឱ្យអភិបាល រដ្ឋអំណាចនិងប្រជាជនទីក្រុងប៊ូសាននៅតែបន្តយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅតាមមូលដ្ឋាននានា។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាល​វៀតណាម​បង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងធ្វើការនិងរស់នៅនៅវៀតណាម ហើយស្នើឱ្យ​ប៊ូសាន​និងបណ្តាតំបន់វៀតណាមបន្តរៀបចំការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានជាក់ស្តែងជាច្រើនបន្ថែមទៀត  ជំរុញបណ្ដាក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរបើកផ្លូវហោះហើរត្រង់ប៊ូសាន - ដាណាំង ស្របតាមគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូង។

លើវិស័យសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា សក្តានុពលសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាង​ត្បូងគឺធំធេងណាស់ រួមទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ប្រសិនបើឆ្នាំនេះ តម្លៃពាណិជ្ជកម្មទ្វេភាគីរបស់​វៀតណាមនិងកូរ៉េខាងត្បូងមានចំនួនប្រហែល ៨០ ពាន់លានដុល្លារអាមេរិកគីនៅឆ្នាំក្រោយគួរតែខិត​ខំ​ឈាន​ដល់ ១០០ ពាន់លានដុល្លារអាមេរិក។

វិឯខ្លួនវិញ អភិបាលក្រុងលោក Oh Keo-don បានឱ្យដឹងថា ទីក្រុងមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសវៀតណាម។ ជំរុញបណ្ដាសហគ្រាសប៊ូសាននិងកូរ៉េខាងត្បូង​ឱ្យ​វិនិយោគ​ចូលមកនៅវៀតណាមក្នុងវស័យដែលប៊ូសានមានប្រៀបខ្លាំង។ ទីក្រុងនេះក៏គ្រោងនឹងប្តូរឈ្មោះផ្លូវធំៗរបស់ទីក្រុងប្រយកឈ្មោះថាអាស៊ានដែលបង្កើតជាមជ្ឈមណ្ឌលវប្បធម៌អាស៊ាន។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top