• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសមាគមមិត្តភាពជប៉ុន - វៀតណាម

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង Hiroshima នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំ តំណាងសមាគមសន្តិភាពមិត្តភាព Hiroshima - វៀតណាម សមាគម Hiroshima - វៀតណាម និងសមាគមមិត្តភាពវៀតណាម - ជប៉ុនខេត្ត Hiroshima។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបសមាគមមិត្តភាពវៀតណាម-Hiroshima (រូបថត៖ Duong Giang/TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌-ប្រវត្តិសាស្ត្ររបស់ជប៉ុននិយាយរួម និងរបស់ខេត្ត Hiroshima និយាយដោយឡែក។ លោកបានចាត់ទុកថា Hiroshima ជានិមិត្តរូបនៃស្មារតីប្រយុទ្ធប្រឆាំងនឹងសង្គ្រាម ស្រឡាញ់សន្តិភាព; ហើយបានសម្តែងការចែករំលែកជាមួយការបាត់បង់របស់ខេត្ត Hiroshima ក្នុងសម័យសង្គ្រាម ជាមួយនឹងផលវិបាកដែលអូសបន្លាយយូរអង្វែង ទន្ទឹមនឹងនោះ ក៏បានកោតសរសើរចំពោះការឈានឡើងយ៉ាងខ្លាំងរបស់ Hiroshima ក្រោយសង្គ្រាម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សង្ឃឹមថា បណ្តាសមាគមមិត្តភាពរបស់ Hiroshima នឹងបន្តរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយជប៉ុននិយាយរួម និងជាមួយ Hiroshima និយាយដោយឡែកឲ្យកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាព។

មុននោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅជប៉ុនផដែរ។ លោកនាយករដ្ឋមន្រ្តីបាននាំសារសួរសុខទុក្ខនិងអបអរសាទរពីអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋលោក Vo Van Thuong ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដល់សហគមន៍ជនវៀតណាមនៅជប៉ុន; សង្ឃឹមថាបងប្អូនប្រជាជននឹងបន្តរីកចម្រើននិងអភិវឌ្ឍន៍ រក្សាអត្តសញ្ញាណ ជានិច្ចកាលឆ្ពោះទៅមាតុប្រទេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top