• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជាប្រធានគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc


យោងតាមសេចក្តីសម្រេចចិត្ត ចុះផ្សាយ នាថ្ងៃទី ២៦ ឧសភាឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តី ស្តីពីការពង្រឹងគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាល អេឡិចត្រូនិកផងដែរ។ ឧបនាយករដ្ឋមន្ត្រី លោក Vu  Duc Dam គឺជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការនេះ។

គណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិកទទួលបន្ទុក៖ ស្រាវជ្រាវនិងដាក់សំណើរជូនរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីនូវគោលការណ៍ណែនាំ យុទ្ធសាស្ត្រ យន្តការ គោលនយោបាយ និងបង្កើតមូលដ្ឋានច្បាប់ ដើម្បីកសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាល អេឡិចត្រូនិក ដោយឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ការផ្លាស់ប្តូរឌីជីថលសេដ្ឋកិច្ចឌីជីថលនិងទីក្រុងឆ្លាត ជាពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តបដិវត្តឧស្សាហកម្មលើកទី ៤ នៅវៀត ណាមផងដែរ។

ទន្ទឹមជាមួយគ្នានេះ គណៈកម្មាធិការនឹងជួយរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីក្នុងការបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានា  ក្នុងការអនុវត្តគោលដៅ ភារកិច្ចនិងដំណោះស្រាយ ដើម្បីកសាងនិងអភិវឌ្ឍរដ្ឋាភិបាល អេឡិច ត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថលនិងទីក្រុងឆ្លាតផង។ ក្រៅពីនោះ គណៈកម្មាធិការក៏មានភារកិច្ច ផ្តល់មតិយោបល់លើយុទ្ធសាស្ត្រ កម្មវិធី យន្តការ គោលនយោបាយ ផែនការនិងគម្រោងដែលទាក់ទងនឹងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថលនិងទីក្រុងឆ្លាត  ស្ថិតនៅក្រោមសមត្ថភាពសម្រេចចិត្តរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top