
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាកំពង់ផែសឹង្ហបុរី
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាកំពង់ផែសឹង្ហបុរីនិងទៅទស្សនាខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics និងសេវាកម្មភ័ស្តុភាឆ្លាត Supply Chain City។
ទៅទស្សនាកំពង់ផែសឹង្ហបុរីក្រោមការគ្រប់គ្រង និងប្រតិបត្តិរបស់ក្រុមហ៊ុន Port of Singapore Authority (PSA) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះដំណើរការប្រតិបត្តិនិងអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានជឿនលឿននៅកំពង់ផែនេះ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា PSA នឹងចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លារបស់ខ្លួនដើម្បី ជួយវៀតណាមលើកកំពស់ប្រសិទ្ធភាពសកម្មភាពនៃប្រព័ន្ធកំពង់ផែ។
ទៅទស្សនាខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics និង សេវាកម្មភ័ស្តុភាឆ្លា Supply Chain City ចំណុះសម្ព័ន្ធក្រុមហ៊ុន YCH នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាល វៀតណាមនឹងបង្កលក្ខណៈងាយស្រូលដើម្បី សហគ្រាសជំរុញកិច្ចសហប្រតិបតិ្តការជាមួយ Supply Chain សំដៅជំរុញសេវាកម្ម logistics និងភ័ស្តុភាទំនើបៗនៅវៀតណាម៕
នារសៀលថ្ងៃទី២៧ ខែមេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ធ្វើអធិបតីការសន្ទនាជាមួយប្រធានអគ្គនាយកគ្រប់គ្រងសម្ព័ន្ធក្រុម ហ៊ុនសហគ្រាសជួរមុខរបស់សឹង្ហបុរីចំនួន១៥ ដែលកំពុងអនុវត្តសកម្មភាព វិនិយោគចូលក្នុងវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់លថា៖ វៀតណាមត្រូវបានវាយតំលៃជាទីកន្លែងមកដល់វិនិយោគ គួរឲ្យទាក់ទាញមួយក្នុងតំបន់។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមជានិច្ចកាល វាយតំលៃខ្ពស់យន្តការសន្ទនាគោលនយោបាយដើម្បីផ្ទៀងស្តាប់បតិពីសហគមន៍ សហគ្រិនសឹង្ហបុរី តាមរយៈនោះ ជួយឧបត្ថម្ភដោះស្រាយការលំបាកជាក់ស្តែង របស់សហគ្រាស។ នាយករដ្ឋមន្ត្រីវៀណាមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានឆ្លើយសំណួររបស់ថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនសហគ្រាសសឹង្ហបុរី អំពីគោលនយោបាយគោលការណ៍របស់រដ្ឋាភិបាលលើវិស័យជាច្រើនដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម