• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្ដេជ្ញាចិត្តទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ Covid-19


នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអាជ្ញាធរខេត្តក្រុង ត្រូវផ្អែកទៅ លើការវិវត្តន៍នៃជម្ងឺនៅតំបន់ដើម្បីអនុវត្តវិធានការធ្វើចត្តាឡីស័កឬវិធានការ រក្សាគម្លាតសង្គម មិនត្រូវការអនុវត្តការរក្សាគម្លាតសង្គមនៅតំបន់ទាំងអស់ ឬនៅតំបន់ដែលមិនកើតមានជម្ងឺ សំដៅធានាសកម្មភាពផលិតកម្មអាជីវកម្ម មិនទុកឲ្យខឿនសេដ្ឋកិច្ចត្រូវដួលរលំនោះឡើយ។ 
 
អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 កាលពីថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា ការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ Covid-19 កំពុងចាប់ផ្ដើមឈានចូលដំណាក់កាលកំពូល។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះខេត្ត ក្រុង និងមន្ទីរពេទ្យមួយ ចំនួនដែលបានចាត់បញ្ជូនក្រុមកម្មាភិបាល វេជ្ជបណ្ឌិតទៅជួយឧបត្ថម្ភនៅ តំបន់នានាដែលកំពុងកើតមានជម្ងឺ។
 
លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអាជ្ញាធរខេត្តក្រុង ត្រូវផ្អែកទៅ លើការវិវត្តន៍នៃជម្ងឺនៅតំបន់ដើម្បីអនុវត្តវិធានការធ្វើចត្តាឡីស័កឬវិធានការ រក្សាគម្លាតសង្គម មិនត្រូវការអនុវត្តការរក្សាគម្លាតសង្គមនៅតំបន់ទាំងអស់ ឬនៅតំបន់ដែលមិនកើតមានជម្ងឺ សំដៅធានាសកម្មភាពផលិតកម្មអាជីវកម្ម មិនទុកឲ្យខឿនសេដ្ឋកិច្ចត្រូវដួលរលំនោះឡើយ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
 
“ត្រូវតែឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព ប្ដេជ្ញា ចិត្តរាំងស្កាត់ការរីករាលដាលនៃជម្ងឺឲ្យបានល្អបំផុត។ ជាពិសេស មូល ដ្ឋានសុខាភិបាលនានាក្រោមការដឹកនាំរបស់ក្រសួងសុខា ភិបាលត្រូវចាត់ វិធានការមិនទុកឲ្យជម្ងឺផ្ទុះឡើងនៅក្នុងមន្ទីរពេទ្យបានឡើយ ដើម្បីការពារជួរ គ្រូពេទ្យ។ កំណត់និងធ្វើចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់បណ្ដាតំបន់ដែលត្រូវបាន ចាត់ទុកជាទីកន្លែងកើតមានជម្ងឺ។ ក្រៅពីនោះ ការធ្វើតេស្តយ៉ាងឆាប់រហ័ស និងសុក្រិត គឺជាកូនសោរដើម្បីរាំងស្កាត់ការរីករាលដាលនៃជម្ងឺ”។
 
លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួងសុខាភិបាលធ្វើការ សម្របសម្រួល ជួយឧបត្ថម្ភដោយទាន់ពេលវេលាទាំងខាងមធ្យោបាយ សម្ភារៈបរិក្ខារពេទ្យ សមត្ថភាពជំនាញ និងធនធានមនុស្សសម្រាប់បណ្ដា តំបន់ដែលកំពុងកើតមានជម្ងឺ។ លោកក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំផ្នែក អប់រំនិងតំបន់ទាំងអស់ត្រូវពិចារណា ចាត់វិធានការប្រយុទ្ធប្រឆាំងជម្ងឺឲ្យ បានសមស្រប នៅពេលរៀបចំការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យនាពេលខាង មុខនេះផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម


លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top