• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ នេះជាពេលវេលាដ៏សំខាន់ដើម្បី បង្ការការផ្ទុះជំងឺ Covid-19 នៅវៀតណាម

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យកម្លាំងសុខាភិបាលប្រើប្រាស់វិធានការដ៏ល្អបំផុតក្នុងដំណើរការព្យាបាល ជៀសវាងហានិភ័យទៅលើអាយុជីវិតរបស់អ្នកជំងឺ។
 

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)


នារសៀលថ្ងៃទី១៦មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្ដីពីវិធានការបង្ការទប់ស្កាត់ជំងឺ Covid-19។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតដល់វេលាម៉ោង១២ ថ្ងៃទី១៦មីនា វៀតណាមមានអ្នកឆ្លងជំងឺ Covid-19 ចំនួន ៥៧ នាក់ ក្នុងនោះ១៦នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយក្នុងដំណាក់កាល ដំបូងហើយ៤១នាក់កំពុងត្រូវបានព្យាបាល ក្នុងនោះមានជនវៀតណាម ២៤ នាក់ ជនបរទេស ១៧ នាក់។

ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន ជម្រាបថា រដ្ឋាភិបាលកំពុងអនុវត្តវិធានការយ៉ាងខ្លាំងក្លាដើម្បីបង្ការប្រឆាំង មិនទុកឲ្យជំងឺឆ្លងទៅមនុស្សយ៉ាងច្រើនលើសលុប។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យកម្លាំងសុខាភិបាលប្រើប្រាស់វិធានការដ៏ល្អបំផុតក្នុងដំណើរការព្យាបាល ជៀសវាងហានិភ័យទៅលើអាយុជីវិតរបស់អ្នកជំងឺ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា នេះជាពេលវេលាដ៏សំខាន់ដើម្បីបង្ការ រាំងខ្ទប់ការផ្ទុះជំងឺនៅវៀតណាម ហេតុដូច្នេះ សំណូមពរឲ្យគ្រប់ក្រសួង ស្ថាប័នចូលរួមយ៉ាងប្ដូរផ្ដាច់ ដោះស្រាយយ៉ាងតឹងរឹងករណីកង្វះការទទួល ខុសត្រូវក្នុងការងារនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ដោយប្រព្រឹត្តយ៉ាងរស់រវើកក្នុងរយៈពេលបីថ្ងៃ ទីវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦ បានបញ្ចប់នៅយប់ថ្ងៃទី២៨ ខែមិថុនា នៅសង្កាត់ផានរ៉ាង ខេត្តខាញ់ហ័រ ដោយបញ្ចប់ជួរសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍វិសេសវិសាល របស់ជនជាតិចាមមកពីខេត្ត និងទីក្រុងចំនួន៧នៅទូទាំងប្រទេស។

Top