• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជួបធ្វើការជាមួយខេត្តនិងក្រុងចំនួន ៦៣៖ ប្តេជ្ញាអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VTV)
 

នារសៀលថ្ងៃទី ២ ខែកក្កដា  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទតាមអ៊ិនធឺរណែតរវាងរដ្ឋាភិបាលជាមួយតំបន់នានា ដែលចេញផ្សាយពីទីស្នាក់ការរដ្ឋាភិបាល។


សន្និសីទនេះ ផ្តោតសំខាន់លើការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំនិងទិសដៅភារកិច្ចនិងដំណោះស្រាយសម្រាប់រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ ដើម្បីធានាឱ្យបាននូវគោលដៅពីរទន្ទឹមគ្នា គឺបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានស្នើឲ្យថ្នាក់ដឹកនាំមូលដ្ឋានជ្រាបឲ្យបានច្បាស់ពីស្មារតីនៃការគិតពិត ការពិចារណាពិត ការធ្វើពិត និងប្រសិទ្ធភាពពិត ដើម្បីវាយតម្លៃពីស្ថានភាពទាំងមូលក្នុងរយៈពេល ៦ ខែកន្លងមក។ នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សាលើការវាយតម្លៃចំពោះលទ្ធផលដែលទទួលបាន ព្រមទាំងការលំបាកនិងគំហិតត្រូវជំនះ ក៏ដូចជាមេរៀនបទពិសោធន៍ទៀតផង។ លោកស្រី Hoang Thi Thuy Lan លេខាគណៈកម្មាធិការបក្សខេត្ត Vinh Phuc បានមានប្រសាសន៍ថា៖ “ខេត្ត Vinh Phuc យល់ស្របនិងឯកភាពខ្ពស់ ជាមួយរបាយការណ៍របស់រដ្ឋាភិបាលដែលបានបង្ហាញក្នុងត្រីមាសទី ១ ឆ្នាំ ២០២១។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល កំណើននេះពិតជាគួរអោយចាប់អារម្មណ៍ណាស់ ដែលបង្ហាញពីសមិទ្ធិផលរបស់រដ្ឋាភិបាលនិងប្រព័ន្ធនយោបាយក្នុងការអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា ហើយវាក៏បង្ហាញពីភាពធន់និងការសម្របខ្លួនយ៉ាងល្អរបស់សេដ្ឋកិច្ចវៀតណាមក្នុងបរិបទនៃជំងឺរាតត្បាត”។

ចំណែកឯលេខាគណៈកម្មាធិការបក្សខេត្ត Bac Giang លោក Duong Van Thai បានចាត់ទុកថា ការដឹកនាំរបស់រដ្ឋាភិបាលនាពេលកន្លងមកបានបង្កើតជំនឿទុកចិត្តរបស់ប្រជាជនទៅលើការដឹកនាំរបស់បក្ស របស់រដ្ឋ របស់ផែនមហាសាមគ្គី ដែលកំពុងបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។

“កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលនៅតែមានកំណើន ៥.៦៤% សមតុល្យសេដ្ឋកិច្ចត្រូវបានធានា សូចនាករសេដ្ឋកិច្ចសង្គមជាច្រើនបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលមានវិធីជាច្រើន ដូចជាជំរុញការធ្វើវិមជ្ឈការនិងវិសហមជ្ឈការសម្រាប់មូលដ្ឋាន។ យើងឃើញថា ទាំងនេះជាការអនុវត្តជាក់ស្តែង  ហើយប្រសិនបើឧបស័គ្គត្រូវបានដោះស្រាយ នឹងប្រមូលបានធនធានសម្រាប់ការវិនិយោគអភិវឌ្ឍន៍”។ នេះបើយោងតាមប្រសាសន៍របស់លោក Duong Van Thai។

បន្ទាប់ពីស្តាប់មតិរបស់មូលដ្ឋាន អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា អំឡុងពេល៦ខែចុងឆ្នាំនេះ រដ្ឋាភិបាលនឹងប្តេជ្ញាចិត្ត អនុវត្តន៍ដោយស្វិតស្វាញនូវគោលដៅពីរទន្ទឹមគ្នានិងសេណារីយ៉ូនៃកំណើនសេដ្ឋកិច្ចពី ៦% ដល់ ៦.៥%៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top