• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីនឹងជួបប្រាស្រ័យជាមួយយុវជននៅខែមីនាឆ្នាំ ២០២៣

សន្និសីទជួបប្រាស្រ័យរបស់នាយករដ្ឋមន្រ្តីជាមួយយុវជនឆ្នាំ ២០២៣ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល។
រូបថត៖ baochinhphu.vn

យោងតាមបទប្បញ្ញត្តិនៃក្រឹត្យលេខ ១៣ ឆ្នាំ ២០២១ របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់មានទំនួលខុសត្រូវក្នុងការរៀបចំជំនួបប្រាស្រ័យជាមួយយុវជនយ៉ាងហោចណាស់មួយឆ្នាំម្តង។ ខ្លឹមសារនៃជំនួបប្រាស្រ័យរួមមាន៖ ការអនុវត្តយន្តការ គោលនយោបាយ និងបទប្បញ្ញត្តិនៃច្បាប់ចំពោះយុវជន; សកម្មភាពរបស់ស្ថាប័ន អង្គការទាក់ទិនដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់យុវជន; ខ្លឹមសារដែលស្ថិតនៅក្រោមសិទ្ធិអំណាចឬការទទួលខុសត្រូវរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយអនុសាសន៍របស់យុវជន; តួនាទីនិងការទទួលខុសត្រូវរបស់យុវជនក្នុងការសិក្សារៀនសូត្រ ធ្វើពលកម្ម ហាត់ពត់លត់ដំ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការពារមាតុប្រទេស; បណ្តាអនុសាសន៍ផ្សេងៗរបស់យុវជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top