• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន អញ្ជើញដឹកនាំដោយផ្ទាល់ការងាររុក រកសង្គ្រោះជនរងគ្រោះនៃករណីបាក់រលំអាគារ


 សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំការងាររុករកសង្គ្រោះទាំងយប់ (រូបថត៖ VOV)
 

កាលពីវេលាម៉ោង​៤កន្លះ រសៀលថ្ងៃទី៣ខែមករា នៅទីក្រុង​កែប អាគារ៧ជាន់ ដែលបាន​សម្រេចប្រមាណ៩០% បានបាក់​រលំទាំង​ស្រុង សង្កត់លើពលរដ្ឋ រាប់សិបនាក់។

សម្ដេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បាន អញ្ជើញ​ធ្វើ​ដំណើរ​ពីភ្នំ​ពេញ​ដល់​ទាំង​យប់​ថ្ងៃ​ទី​៣ ខែមករា ដើម្បីចូលរួមដឹកនាំ ដោយផ្ទាល់ការងាររុករកសង្គ្រោះជនរងគ្រោះ ជាប់ក្នុងអាគារ៧ជាន់ដែល ត្រូវបាក់​រលំ​នៅទីក្រុងកែប ភាគខាងត្បូងកម្ពុជា។
 
កាលពីវេលា​ម៉ោង៤កន្លះរសៀលថ្ងៃទី៣ខែមករា នៅទីក្រុងកែប អាគារ៧ជាន់ ដែលបានសម្រេចប្រមាណ៩០% បាន​បាក់​រលំទាំងស្រុង សង្កត់លើពលរដ្ឋ រាប់សិបនាក់។ គិតដល់វេលាម៉ោង៥ទៀបភ្លឺចូលដល់ថ្ងៃទី៤ខែមករា កម្លាំង​ សង្គ្រោះបានរកឃើញជនរងគ្រោះចំនួន២៥នាក់ ក្នុងនោះមានស្លាប់៧ នាក់។
 
តាមព័ត៌មាន​ពីអគ្គស្ថានកុងស៊ុលវៀតណាមបានអោយដឹងថា គិតដល់ វេលាម៉ោង១១កន្លះយប់ថ្ងៃទី៣ខែ​មករា​​ មិនទាន់រកឃើញ ជនដើមកំណើត វៀតណាមណាមួយក្នុង​ចំណោមជន​រងគ្រោះនៃ​ករណី​បាក់​រលំអាគារ​៧ជាន់​​នេះ​នៅឡើយទេ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top