• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីសន្និសីទទូទាំងប្រទេសស្តីពីការកែទម្រង់រដ្ឋបាល

នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទអនឡាញទូទាំងប្រទេសស្តីពីការជំរុញកំណែទម្រង់បែបបទរដ្ឋបាល និងទំនើបកម្មវិធីសាស្ត្រដឹកនាំ ការគ្រប់គ្រងសម្រាប់បម្រើប្រជាជន សហគ្រាស។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីសន្និសីទទូទាំងប្រទេសស្តីពីការកែទម្រង់រដ្ឋបាល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ Duong Giang/TTXVN)  

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មហាសន្និបាតបក្សលើកទី១៣ បានបន្តកំណត់កំណែទម្រង់រដ្ឋបាលជាធាតុផ្សំសំខាន់មួយនៃការអភិវឌ្ឍន៍ ប្រកបដោយភាព លោតផ្លោះ (មួយក្នុងចំណោមចំណុចលោតផ្លោះយុទ្ធសាស្ត្រទាំងបី) ដែលក្នុងនោះ ផ្តោតលើកំណែទម្រង់បែបបទរដ្ឋបាល បង្កើតបរិយាកាសវិនិយោគធ្វើអាជីវកម្មអំណោយផលនិងតម្លាភាព។ ជាពិសេស ផ្តោតលើការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលជាជំហានៗ។ យ៉ាងណាមិញ កំណែទម្រង់រដ្ឋបាលតែងតែត្រូវបានកំណត់ថា ជាជំហានដ៏សំខាន់មួយក្នុងការកសាង និងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយម។ សន្និសីទមានគោលបំណងវាយតម្លៃជារួម  បរានុម័ត ទូលំទូលាយ និងស៊ីជម្រៅនូវភារកិច្ចដែលបានអនុវត្តក្នុងការជំរុញការកែទម្រង់បែបបទរដ្ឋបាល និងការធ្វើទំនើបកម្មវិធីសាស្រ្តដឹកនាំ និងការគ្រប់គ្រងសម្រាប់បម្រើប្រជាជន និងអាជីវកម្មឧស្សាហកម្មនាពេលកន្លងមក; លទ្ធផល; អ្វីដែលមិនទាន់ធ្វើបាន; កំណត់ទិសដៅ ដំណោះស្រាយ និងភារកិច្ច ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដោយធានាបាននូវការអនុវត្តជាក់ស្តែង និង សមស្របទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីអនុវត្តន៍ការងារនេះប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top