ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន
staBOO
Holdings AG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BARD AG ដែលមានឯកទេសក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍
និងផលិតផលិតផលគ្រឿងសង្ហារឹមខ្ពស់; នាយករដ្ឋមន្ត្រី លោក Pham
Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងផ្តល់អាទិភាពដល់គម្រោងដែលមានបច្ចេកវិទ្យាទំនើប
បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត ការគ្រប់គ្រងទំនើប
តម្លៃបន្ថែមខ្ពស់ មានឥទ្ធិពលលេចធ្លាយ មានការភ្ជាប់ផលិតកម្មសកល
និងសង្វាក់ផ្គត់ផ្គង់; ស្នើឲ្យ staBOO Holdings AG គោរពតាមបទប្បញ្ញត្តិអំពីបរិស្ថាន; បណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្មករក្នុងតំបន់
និងជួយអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម
និងផ្គត់ផ្គង់របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ ជាពិសេស
ការផលិតត្រូវតែផ្សារភ្ជាប់ជាមួយនឹងការកសាងតំបន់វត្ថុធាតុដើមដែលមាននិរន្តរភាពយូរអង្វែង។
រីឯខ្លួនវិញ
លោក Marcus Bards ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន staBOO
Holdings AG មានបំណងចង់វិនិយោគរយៈពេលវែងនៅវៀតណាម
ហើយនឹងប្រើប្រាស់បច្ចេកវិជ្ជាទំនើប កាត់បន្ថយការបំភាយកាបូន
និងបំពេញតម្រូវការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅវៀតណាម ក៏ដូចជា
នាំផលិតផលឫស្សីរបស់វៀតណាមទៅកាន់ពិភពលោក។
ទទួលជួបជាមួយថ្នាក់ដឹកនាំសាជីវកម្ម
Skandinaviska
Enskilda Banken Group (SEB - ស៊ុយអែត)
ដែលប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ លោកនាយករដ្ឋមន្ត្រី Pham
Minh Chinh បានស្វាគមន៍ SEB រៀបចំសន្និសីទធុរកិច្ច
Nordic នៅទីក្រុងហាណូយ; ស្នើឱ្យ SEB
សម្របសម្រួលជាមួយក្រសួងផែនការ និងវិនិយោគ
ដើម្បីរៀបចំសន្និសិទជំរុញការវិនិយោគក្នុងឱកាសនៃសន្និសីទនេះ
ដើម្បីតភ្ជាប់ធុរកិច្ចវៀតណាមជាមួយបណ្តាប្រទេស Nordic ជាពិសេសក្នុងវិស័យផ្លាស់ប្តូរបៃតង
ការផ្លាស់ប្តូរឌីជីថលនិងអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើទៅ SEB ចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុ
ដំណើរការបង្កើតគោលនយោបាយ និងការវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម; យកចិត្តទុកដាក់ និងស្រាវជ្រាវលទ្ធភាពវិនិយោគ
និងរៀបចំរចនាសម្ព័ន្ធធនាគារទន់ខ្សោយនៅវៀតណាមឡើងវិញ៕





