• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអគ្គលេខាធិការអង្គការផលិតភាពអាស៊ី Indra Pradana Singawinata

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍ចំពោះលោកអគ្គលេខាធិការដែលបានជ្រើសរើសវៀតណាមជាគោលដៅដំបូង បន្ទាប់ពីបានទទួលការចាត់តាំង ក៏ដូចជា វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ APO ក្នុងការអភិវឌ្ឍផលិតភាពក្នុងតំបន់និយាយរួម និងវៀតណាមនិយាយដោយឡែក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Indra Pradana Singawinata អគ្គលេខាធិការអង្គការផលិតភាពអាស៊ី (រូបថត៖ VOV)

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយលោក Indra Pradana Singawinata អគ្គលេខាធិការអង្គការផលិតភាពអាស៊ី (APO) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍ចំពោះលោកអគ្គលេខាធិការដែលបានជ្រើសរើសវៀត ណាមជាគោលដៅដំបូង បន្ទាប់ពីបានទទួលការចាត់តាំង ក៏ដូចជា វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ APO ក្នុងការអភិវឌ្ឍផលិតភាពក្នុងតំបន់និយាយរួម និងវៀត ណាមនិយាយដោយឡែក។ លោកនាយករដ្ឋមន្ត្រីបានស្នើ APO និងលោកអគ្គលេខាធិការយកចិត្តទុកដាក់និងគាំទ្រវៀតណាមក្នុងការកសាង និងសុក្រិតរបៀប របប; ការបណ្ដុះបណ្ដាលធនធានមនុស្សដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ...; ពង្រឹងការសម្របសម្រួលនៅគ្រប់កម្រិត គ្រប់វិស័យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យទាំងនេះ។

ដោយយល់ស្របខ្ពស់ចំពោះសំណើរបស់លោកនាយករដ្ឋមន្ត្រី អគ្គលេខាធិការ APO បានរាយការណ៍អំពីកម្មវិធី និងគម្រោងដែល APO កំពុងសហការជាមួយ វៀតណាម។ អគ្គលេខាធិការ APO បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ វៀតណាមក្នុងការបង្កើនផលិតភាពក្នុងរយៈពេលកន្លងមក: អះអាងថា វៀតណាមមានមូលដ្ឋានសំខាន់ដើម្បីបន្តលើកកំពស់ផលិតភាព និងសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍បន្ថែមទៀតនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top