• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការងារ កសាងច្បាប់ប្រចាំខែមិថុនា ឆ្នាំ២០២៣

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យប្រមូលផ្តុំធនធានដើម្បីត្រៀមរៀបចំឲ្យបានល្អ ធានាវឌ្ឍនភាព និងគុណភាពនៃការ កសាងច្បាប់; ច្បាប់និងបទប្បញ្ញត្តិត្រូវតែច្បាមជាប់នឹងស្ថានភាពជាក់ស្តែង និងអាចធ្វើ ទៅបាន; ដោះស្រាយបានបញ្ហា; បង្កើតមូលដ្ឋានច្បាប់ថ្មី ដើម្បីបើកធនធានសម្រាប់ ការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់នាយក រដ្ឋមន្ត្រី លោក Pham Minh Chinh រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំស្តីពីការងារកសាង ច្បាប់ប្រចាំខែមិថុនា ឆ្នាំ ២០២៣។ ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានពិចារណា និងផ្តល់ យោបល់លើសំណើចំនួន ៤ ស្ដីពីការងារកសាងច្បាប់។

ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងសម័យ ប្រជុំលើកទី៦ រដ្ឋសភា នីតិកាលទី១៥ ដែលប្រព្រឹត្តទៅនាខែតុលាខាងមុខ រដ្ឋាភិបាល នឹងដាក់ជូនរដ្ឋសភា ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន៩ ផ្តល់យោបល់លើ សេចក្ដីព្រាងច្បាប់ចំនួន ៨ ក្នុងនោះមានសេចក្ដីព្រាងច្បាប់ដ៏ពិបាកនិងស្មុគ្រស្មាញមួយ ចំនួន ជាមួយនឹងមតិផ្សេងៗគ្នាជាច្រើន។

ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យប្រមូលផ្តុំធនធានដើម្បីត្រៀមរៀបចំឲ្យបានល្អ ធានាវឌ្ឍនភាព និងគុណភាពនៃការ កសាងច្បាប់; ច្បាប់និងបទប្បញ្ញត្តិត្រូវតែច្បាមជាប់នឹងស្ថានភាពជាក់ស្តែង និងអាចធ្វើ ទៅបាន; ដោះស្រាយបានបញ្ហា; បង្កើតមូលដ្ឋានច្បាប់ថ្មី ដើម្បីបើកធនធានសម្រាប់ ការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top