• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong។ (រូបថត៖ Vu Khuyen/VOV)  

បន្ទាប់ពីបានចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - Thu Dau Mot - Chon Thanh នាយករដ្ឋមន្ត្រីបានស្តាប់របាយការណ៍ និងទៅទស្សនាខ្សែផ្លូវរថភ្លើង Bau Bang - Thi Vai និង Cai Mep; គ្រោងរថភ្លើងអគ្គិសនី Metrro Suoi Tien - ទីក្រុងថ្មី Binh Duong - Bau Bang និងគម្រោងមួយចំនួនទៀត។ នាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើតផ្លូវបំបែកជាច្រើន ដើម្បីស្វែងរកមធ្យោបាយតភ្ជាប់ជាមួយទីក្រុងហូជីមិញ។ នាយករដ្ឋមន្ត្រីបានស្នើថា នៅក្នុងខែមិថុនាឆ្នាំ ២០២៣ ត្រូវបញ្ចប់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងហូជីមិញ - Thu Dau Mot - Chon Thanh ប្រវែង ១,៧ គីឡូម៉ែត្រ ដើម្បីជម្រះការកកស្ទះនៅទីនេះ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីក៏បានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃគម្រោងមន្ទីរពេទ្យពហុព្យាបាល Binh Duongថ្មី ដែលមានមាត្រដ្ឋាន ១.៥០០ គ្រែ នៅសង្កាត់ Dinh Hoa ទីក្រុង Thu Dau Mot ខេត្ត Binh Duongផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរណភាព

លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរណភាព

សមមិត្ត Nguyen Phu Trong អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានទទួលមរណភាព នាម៉ោង ១ និង ៣៨ នាទីរសៀល ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យយោធាមជ្ឈិម ១០៨។

Top