ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong។ (រូបថត៖ Vu Khuyen/VOV)  

បន្ទាប់ពីបានចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - Thu Dau Mot - Chon Thanh នាយករដ្ឋមន្ត្រីបានស្តាប់របាយការណ៍ និងទៅទស្សនាខ្សែផ្លូវរថភ្លើង Bau Bang - Thi Vai និង Cai Mep; គ្រោងរថភ្លើងអគ្គិសនី Metrro Suoi Tien - ទីក្រុងថ្មី Binh Duong - Bau Bang និងគម្រោងមួយចំនួនទៀត។ នាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើតផ្លូវបំបែកជាច្រើន ដើម្បីស្វែងរកមធ្យោបាយតភ្ជាប់ជាមួយទីក្រុងហូជីមិញ។ នាយករដ្ឋមន្ត្រីបានស្នើថា នៅក្នុងខែមិថុនាឆ្នាំ ២០២៣ ត្រូវបញ្ចប់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងហូជីមិញ - Thu Dau Mot - Chon Thanh ប្រវែង ១,៧ គីឡូម៉ែត្រ ដើម្បីជម្រះការកកស្ទះនៅទីនេះ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីក៏បានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃគម្រោងមន្ទីរពេទ្យពហុព្យាបាល Binh Duongថ្មី ដែលមានមាត្រដ្ឋាន ១.៥០០ គ្រែ នៅសង្កាត់ Dinh Hoa ទីក្រុង Thu Dau Mot ខេត្ត Binh Duongផងដែរ៕


top