• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ធនាគារ Vietcombank ត្រូវលើកកម្ពស់តួនាទីសំខាន់របស់ខ្លួន

នាព្រឹកថ្ងៃទី ៣១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ឆ្នាំនៃការបង្កើត និងពិធីទទួលកិត្តិនាមវីរៈបុរសពលកម្ម របស់ធនាគារពាណិជ្ជកម្មបរទេសវៀតណាម (Vietcombank)។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្ត្រី លោក Pham Minh បានប្រគល់កិត្តិនាមជាវីរៈបុរសពលកម្មដល់ធនាគារ Vietcombank  (រូបថត៖ VGP/Nhat Bac)

ក្នុងនាមជាធនាគារពាណិជ្ជធំជាងគេមួយក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំងបួននៅក្នុងប្រព័ន្ធធនាគារវៀតណាម ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ Vietcombank តែងតែឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះតម្រូវការមូលធនឥណទាន និងសេវាកម្មធនាគារប្រកបដោយគុណភាព បម្រើដល់ផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកទប់ស្កាត់ និងគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ដោយទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធិផលរបស់ Vietcombank ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យ Vietcombank បន្តរក្សាតួនាទីសំខាន់របស់ខ្លួនជាធនាគារលេខ ១ របស់វៀតណាម ក្នុងចំណោមធនាគារធំជាងគេទាំង ១០០ នៅតំបន់អាស៊ី។ យោងតាមលោកនាយករដ្ឋមន្ត្រី ធនាគារ Vietcombank ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវគោលដៅ ទិសដៅ និងភារកិច្ចអភិវឌ្ឍន៍រយៈពេលមធ្យម រយៈពេលវែង ក៏ដូចជាដំណោះស្រាយ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនាគារដល់ឆ្នាំ ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០ និងនិន្នាការអភិវឌ្ឍន៍រួមរបស់បណ្តាធនាគារក្នុងតំបន់ និងលើពិភពលោក៕

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top