• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberth

នៅក្នុងជំនួបដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី​វៀតណាម​ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់សហភាពអឺរ៉ុបស្តីពីបញ្ហាសមុទ្រខាងកើត ដោយគាំទ្រដល់សុវត្ថិភាព សន្តិសុខនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberth

នៅឆ្នាំ ២០២០ វៀតណាមនឹងទទួលតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU នឹងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកនាយករដ្ឋមន្រ្តីមានបំណងថា ក្នុងអាណត្តិរបស់លោកឯកអគ្គរដ្ឋទូតនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងមិនទាបជាង ៥០ ពាន់លានដុល្លារនោះទេ ហើយការវិនិយោគនិងការផ្លាស់​ប្តូររវាងភាគីទាំងពីរនឹងកើនឡើងជាលំដាប់។ លោកនាយករដ្ឋមន្រ្តីបានជូនពរឲ្យលោកឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម ហើយជានិច្ចកាលជាមិត្តល្អហើយកាន់តែសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម។

អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberth បានមានប្រសាសន៍ថា ទំនាក់ទំនង​វៀតណាម - សហភាពអឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលល្អប្រសើរ ហើយលោកបានបង្ហាញនូវសំណាងរបស់ខ្លួនដែលបានមកបំពេញបេសកម្មការទូតចំនឹងដំណាក់កាលនេះផងដែរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអះអាងថា EU គាំទ្រនូវទស្សនៈរបស់វៀតណាម ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top