• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៤០ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវនោះ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋធានីវៀងច័ន្ទ  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជួប​សន្ទនា​ជាមួយអគ្គលេខាបក្សនិង ជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយ
អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith

នៅក្នុងជំនួបជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និង​ផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ។ រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ បាន​វាយតម្លៃខ្ពស់​ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសគឺការរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំលើកទី៤០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកនេះ។

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou   នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ ពង្រឹងនិងពង្រីកនូវទំនាក់ទំនងនយោបាយ ការទូតនិងរិតបន្តឹងកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany  Yathotou

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានវិលត្រឡប់មកមាតុប្រទេសវិញបញ្ចប់ ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួម និងអញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី ៤០ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្ងៃធ្វើការទី ២ នៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣

ថ្ងៃធ្វើការទី ២ នៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh តាងនាមការិយាល័យនយោបាយបានដឹកនាំកិច្ចពិភាក្សា។

Top