• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម


 លោកនាយករដ្ឋមន្ត្រីអញ្ជើញថតរូបជាមួយប្រតិភូ 
 

 នារសៀលថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ​២០១៩ នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានធ្វើ​ជាអធិបតីនៃសន្និសីទដើម្បីវាយតម្លៃពីការអនុវត្តបទបញ្ញត្តិស្តីពីការសម្របសម្រួលរវាងរដ្ឋាភិបាល ជាមួយ​គណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ នេះគឺជាសន្និសីទប្រចាំឆ្នាំមួយ ដែលសំ​ដៅ​វាយ​តម្លៃ​នូវ​លទ្ធ​ផលនៃការសម្របសម្រួលការងារកាលពីឆ្នាំមុននិងពិភាក្សាអំពីទិសដៅនៃពេលវេលាខាងមុខនេះ។
 
នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អះ​អាង​យ៉ាង​ច្បាស់​អំពី​សមិ​ទ្ធ​ផល​សេដ្ឋកិច្ច​សង្គមក្នុង​រយៈពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មរបស់រណសិរ្សមាតុភូមិវៀតណាម។ ការងារ​សម្របសម្រួល​រវាងរណសិរ្សមាតុភូមិនិងរដ្ឋាភិបាលមានប្រសិទ្ធភាពនិងជាក់ស្តែង ដែលរួមចំណែក​ដល់​ការ​ប្រមូល​ផ្តុំប្រជាជនគ្រប់ស្រទាប់។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលនិង​រណសិរ្ស​មាតុ​ភូមិបាន​រួមគ្នាជំរុញ​រាល់ការ​ចលនា ​ដែលរួមចំណែក ដោះស្រាយបញ្ហាដែលប្រជាជនមានការយកចិត្តទុកដាក់ផងដែរ។
 
ទាក់ទង​នឹងភារកិច្ចនាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើដល់បណ្តាស្ថាប័នទាំងអស់ ត្រូវផ្លាស់​ប្តូរថ្មី​នូវ​វិធីសាស្រ្ត​ ដើម្បីបំរើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ សំដៅឆ្លើយ​តបនឹង​ផល​ប្រយោជ​ន៍និ​ងសេ​ចក្តី​ប្រាថ្នា​របស់ប្រជាជន។ ហេតុដូច្នេះ ការសម្របសម្រួលរវាងរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិ ត្រូវតែមាន​ប្រសិទ្ធភាព​និងជាក់ស្តែង​ថែមទៀត ដើម្បីបំរើប្រជាជន​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top