• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Takeshi lwaya 
 

នាព្រឹក​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi lwaya ។ 

ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ហើយតែងតែ​ចាត់​ទុក​ប្រទេស​ជប៉ុន​ជាដៃគូដ៏សំខាន់ជួរមុខរយៈពេលវែង ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីចែករំ​លែក​ជាមួយ​ជប៉ុន​នូវ​ផល​ប្រយោជន៍យុទ្ធសាស្រ្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីការ​អភិវឌ្ឍ​របស់​ប្រទេសនិមួយៗ កសាងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ វៀតណាមក៏​បាន​គាំទ្រដល់​ជប៉ុន​ក្នុង​ការលើក​កម្ពស់​តួនាទី​ស្ថាបនានិង​សកម្មនៅក្នុង​យន្តការ​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​តំបន់និង​អន្តរតំបន់។
 
ជាការឆ្លើយតបវិញ រដ្ឋ​មន្ត្រីការពារប្រទេស Takeshi lwaya បានសង្កត់ធ្ងន់ថា រដ្ឋាភិ បាលជប៉ុនបានវាយ​តំលៃខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការជំរុញ​ទំនាក់ទំ​នងទ្វេ​ភាគី។​ លោករដ្ឋមន្រ្តីសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងជប៉ុននិងវៀតណាម។ ជប៉ុន​តែង​តែចាត់ទុក វៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសារៈសំខាន់បំផុត សម្រាប់​កិច្ច​សហប្រតិ​បត្តិការនិងការកសាងសមត្ថភាពការពារជា​តិ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top