• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចែករំលែកចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នារសៀលថ្ងៃ ទី១២ ខែកញ្ញា  ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គស្តីពី “ចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ” ក្នុងនាមជាវាគ្មិន។

ទិដ្ឋភាពនៃកិច្ចពិភាក្សាស្តីពី "ចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ" (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គនេះ មានវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន; នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទីប្រឹក្សារដ្ឋម៉ីយ៉ាន់ ម៉ា លោកស្រី Aung San Suu Kyi និងឧបនាយករដ្ឋមន្ត្រីថៃ លោក Prajin Juntong ផងដែរ។

នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃប្រទេសមេគង្គទាំងអស់បានធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗ សម្រាប់ការអភិវឌ្ឍ​និងធ្វើសមាហរណកម្មរបស់បណ្តាប្រទេសតំបន់មេគង្គដូចជា ផលប៉ះពាល់ពីពីបដិវត្តន៍ឧស្សាផហកម្ម​៤.០​ ផ្សាភ្ជាប់ឌីជីថល ផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ បញ្ហាបរិស្ថាននិងគ្រប់គ្រងប្រភពទឹកទន្លេមេគង្គ។ល។ ថ្នាក់ដឹកនាំងទាំងអស់ក៏បានវាយតម្លៃវាតំបន់មេគង្គត្រូវពង្រីកឧត្តមភាពទីផ្សារនិងប្រភពធនធានមនុស្ស ដើម្បីឆ្លៀតយកកាលានុវត្តន៍ភាពនិងផលប្រយោជន៍របស់បដិវត្តន៍ឧស្សាហកម្ម ៤.០ សំដៅឈានដល់ការអភិវឌ្ឍឆាប់រហ័សនិងនិរន្តរភាព។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីបវៀតណាម លោក Nguyen Xuan Phuc បានចែករំលែកនូវចក្ខុវិស័យអំពីតំបន់មេគង្គមួយ សន្តិភាព ស្ថិរភាព សមាហ រណកម្ម ផ្សាភ្ជាប់និងអភិវឌ្ឍន៍ដោយនិរន្តរភាព ព្រមទាំងវាយតម្លៃថា បដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្កើតកាលានុវត្តភាពសម្រាប់ជម្រុញការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន ក្នុងនោះ ការផ្សាភ្ជាប់ផ្នែកទុននិងផ្សាភ្ជាប់ឌីជីថលកាន់តែដើរតួនាទីសំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ចផងដែរ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅក្នុងក្របខ័ណ្ឌនៃ WEF ASEAN 2018 វៀតណាមបានចាប់ផ្តើមនូវគំនិតផ្តួចផ្តើមមួយដើម្បីពង្រីកគំរូសហប្រតិបត្តិការតាមទូរស័ព្ទចល័តរដោយតម្លៃតែមួយរវាងកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និងវៀតណាម សម្រាប់ទាំងអនុតំបន់ទន្លេមេគង្គនិងតំបន់អាស៊ានផង  ដែលគំនិតផ្តួចផ្តើមនេះមានគោលបំណងកសាង "តំបន់អាស៊ានដែលមានលំនឹង" ដែលប្រជាជនទទួលបានសេវាទូរគមនាគមន៍ដ៏ល្អបំផុតនៅតាមអត្រារ៉ូមីងអន្ដរជាតិនៅក្នុងតំបន់អាស៊ានដូចជាក្នុងស្រុកតែម្តង។  នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc ជឿជាក់ថាបដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍លឿនជាងមុនប្រកបដោយប្រសិទ្ធភាពក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top