ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែរបស់អារ៉ាប៊ីសាអូឌីត
លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ
ជីញបានស្នើថា ភាគីទាំងពីរបន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងការពារការវិនិយោគ
កិច្ចព្រមព្រៀងនាំពលករវៀតណាមទៅកាន់អារ៉ាប៊ីសាអូឌីត
និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ
តភ្ជាប់សេដ្ឋកិច្ចទាំងពីរយ៉ាងខ្លាំងក្លា ថែមទៀត
ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ចន្លោះពី ៥ ទៅ ១០ ពាន់ លានដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។
រីឯខ្លួនវិញ
លោករដ្ឋមន្ត្រី Bander Alkhorayf បានឲ្យដឹងថា
លោកនឹងធ្វើការជាមួយភ្នាក់ងារនៃភាគីទាំងពីរ ដើម្បីលើកកម្ពស់
និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលសមស្របនឹងទំនាក់ទំនងនយោបាយ
និងការទូតរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យរថយន្ត បច្ចេកវិទ្យាខ្ពស់
ការកែច្នៃម្ហូបអាហារ ឱសថ វ៉ាក់សាំង , រ៉ែ, ហាឡាល់។ រដ្ឋមន្ត្រី Bander Alkhorayf សង្ឃឹមថា
វៀតណាមនឹងចូលរួមវេទិការរុករករ៉ែនាពេលអនាគត ដោយអារ៉ាប៊ីសាអូឌីតរៀបចំនៅឆ្នាំ២០២៥។
អារ៉ាប៊ីសាអូឌីតបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា
(ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ នឹង ឈានដល់ជិត ២,៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះវៀតណាមនាំចេញប្រហែល ១,១ ពាន់លានដុល្លារអាមេរិក៕







