• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ត្រូវធ្វើស្ថាប័នូបនីយកម្មរាល់សេចក្តីសម្រេចរបស់បក្សទាក់ទងនឹងវិស័យវប្បធម៌

នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និ បាតបក្សលើកទី ១៤ លើវិស័យវប្បធម៌ និងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការអនុវត្តសេចក្តីសម្រេច និងការកៀងគរធនធានសម្រាប់ការអភិវឌ្ឍវិស័យនេះ (រូបថត៖ ឡៃហ័រ/VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើស្ថាប័នូបនីយកម្មរាល់សេចក្តីសម្រេចចិត្ត របស់បក្សទាក់ទងនឹងវិស័យវប្បធម៌  ដាក់បញ្ចូលសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីកម្មវិធីសកម្មភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយា ល័យនយោបាយ តាមរយៈយន្តការនិងគោលនយោបាយ។   លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ពិនិត្យឡើងវិញនូវយន្តការ និងគោលនយោបាយនៅក្នុងសេចក្តីសម្រេចចិត្តរបស់បក្សលើកទី ១៤ និងសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ ដោយចងក្រងបញ្ហាកកស្ទះ និងឧបសគ្គក្នុងការអនុវត្តជាក់ស្តែងនៃវិស័យវប្បធម៌ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីសម្រេចរបស់រដ្ឋសភា។

ទាក់ទងនឹងការគៀរគរធនធាន លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងត្រូវតែបង្កើតគម្រោង កម្មវិធី និងបង្កើតយន្តការសម្រាប់ការចូលរួមចំណែកពីសាធារណជន; បង្កើនការកៀងគរធនធានរបស់រដ្ឋ ពីប្រជាជន និងអាជីវកម្ម ក្នុងនោះមានការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងទិសដៅនៃ "ការវិនិយោគសាធារណៈ - ការគ្រប់គ្រងឯកជន" សម្រាប់សំណង់កីឡា និងវប្បធម៌៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top