• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីស្វីស លោកស្រី Karin Keller – Sutter

នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក WEF ដាវ៉ូសនិងសកម្មភាពទ្វេភាគីនៅប្រទេសស្វីស នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញបានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងប្រធានាធិបតីស្វីស លោកស្រី Karin Keller – Sutter។ រូបថត៖ Vu Khuyen/VOV

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ស្វីសនាពេលថ្មីៗនេះ មានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន។ ជាមួយនឹងប្រវត្តិសាស្ត្រដ៏យូរលង់នៃទំនាក់ទំនងមិត្តភាពល្អ និងចក្ខុវិស័យរួម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា សម័យកាលបច្ចុប្បន្នគឺជាពេលវេលាដ៏សមស្របសម្រាប់លើកកំពស់ទំនាក់ទំនងវៀតណាម-ស្វីស ឡើងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ជាមួយនឹងគោលការណ៍ និងទិសដៅរួម សំដៅនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាកម្រិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងទំនាក់ទំនងវៀតណាម-ស្វីស ហើយបានឯកភាពថា នឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ; ផ្តល់អាទិភាពខ្ពស់ដល់ការបង្ហើយកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) និងចាប់ផ្តើមការចរចាឡើងវិញលើកិច្ចព្រមព្រៀងជំរុញ និងការពារការវិនិយោគទ្វេភាគី ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញអាជីវកម្មវិនិយោគរយៈពេលវែងនៅក្នុងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top