• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញ​ជាអធិបតីក្នុងកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូង​និងសហគ្រាស​​អាស៊ាន​

នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីនៃកិច្ចសន្ទនាជាមួយសហគ្រាសកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានធ្វើជាអធិបតីនៃកិច្ចសន្ទនាជាមួយសហគ្រាសអាស៊ាន។ រូបថត៖ Duong Giang/VNA

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ សង្ឃឹមថា សហគ្រាសកូរ៉េខាងត្បូងនឹងបន្តពង្រីកការវិនិយោគ និងអាជីវកម្មនៅវៀតណាម ហើយចាត់ទុកវៀតណាមជាគោលដៅផលិតកម្ម និងវិនិយោគ ជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ធ្វើពិពិធកម្មទីផ្សារនិងផលិតផល; រួមចំណែកផ្ទេរបច្ចេកវិទ្យាទៅវៀតណាម; ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ជាពិសេសការវិនិយោគលើឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្ត នវានុវត្តន៍ ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត Semiconductor ជាដើម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា វៀតណាមនឹងអមដំណើរជាមួយសហគ្រាសកូរ៉េខាងត្បូងជានិច្ច; ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសកូរ៉េខាងត្បូងដែលដំណើរការដោយស្របច្បាប់ ស្តាប់មតិយោបល់និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនការយល់ដឹងនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រីជឿជាក់ថា ការវិនិយោគត្រូវតែអភិវឌ្ឍន៍ ត្រូវមានផលប្រយោជន៍ គួរតែរីកចម្រើនដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីរួមគ្នាធ្វើ រួមគ្នាទទួលជ័យជំនះ រួមគ្នាទទួលផលប្រយោជន៍ ចុះសម្រុងផលប្រយោជន៍ ចែករំលែកហានិភ័យ នាំមកនូវប្រសិទ្ធភាព ការយល់ដឹងកាន់តែស៊ីជម្រៅនិងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។

បន្ទាប់នោះ នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីកិច្ចសន្ទនាជាមួយសហគ្រាសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ សង្ឃឹមថា សហគ្រាសអាស៊ាននឹងពង្រីកនិងបង្កើនការវិនិយោគលើផលិតកម្មនិងអាជីវកម្ម ផ្ទេរបច្ចេកវិទ្យា រួមចំណែកសុក្រឹត្យស្ថាប័ន រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គ្រប់គ្រងដោយភាពវៃឆ្លាត និងខិតខំឲ្យមានគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចមានលក្ខណៈជានិមិត្តរូប រវាងវៀតណាមនិងបណ្តាប្រទេសអាស៊ាន;  ត្រួសត្រាយផ្លូវក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្ម ធ្វើសមាហរណកម្មក្នុងអាស៊ាន និងជាមួយពិភពលោក។

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានានូវស្ថាប័ន យន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ; សង្ឃឹមថា សហគ្រាសអាស៊ានបន្តជឿទុកចិត្ត គាំទ្រ និងរួមដំណើរជាមួយវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top