• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យមានការបង្ការ ទប់ទល់នឹងព្យុះកាល់ម៉ាអេហ្គី

នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ព្យុះកាល់ម៉ាអេហ្គី នឹងបន្តធ្វើដំណើរក្នុងទិសដៅពីខាងលិចនៃតំបន់ពាយ័ព្យ ហើយនៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នឹងធ្វើដំណើរចូលទៅក្នុងសមុទ្រខាងកើត ដែលក្លាយជាព្យុះទី ១៣ នៅសមុទ្រខាងកើតក្នុងឆ្នាំ ២០២៥។

ការព្យាករណ៍ទិសដៅចលនារបស់ព្យុះលេខ ១៣ កាល់ម៉ាអេហ្គី ។ ប្រភព៖ មជ្ឈមណ្ឌលជាតិព្យាករណ៍ជលសាស្ត្រ-ឧតុនិយម
 

បន្ទាប់ពីចូលទៅក្នុងសមុទ្រខាងកើត ព្យុះនេះនឹងបោកបក់ចូលតំបន់ភាគកណ្តាល ក្នុងបរិបទដែលតំបន់នេះទើបតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្រ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដើម្បីម្ចាស់ការក្នុងការបង្ការ ជៀសវាង និងទប់ទល់នឹងព្យុះកាល់ម៉ាអេហ្គី និងទឹកជំនន់ក្រោយព្យុះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំក្រសួង សាខា ខេត្ត និងក្រុង ជាពិសេសតំបន់នានាចាប់ពីទីក្រុងដាណាំងដល់ខេត្តខាញ់ហ័រ ត្រូវតាមដាននិងស្វែងយល់ពីបម្រែបម្រួលរបស់ព្យុះ និងទឹកជំនន់; ពិនិត្យផែនការ និងត្រៀមខ្លួនជាស្រេចដើម្បីដាក់ពង្រាយវិធានការជាបន្ទាន់សំដៅបង្ការ ជៀសវាង និងទប់ទល់ទៅនឹងព្យុះ និងទឹកជំនន់ក្រោយព្យុះ; ធានាសុវត្ថិភាពដាច់ខាតសម្រាប់ជីវិតប្រជាជន កាត់បន្ថយការខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាជន និងរដ្ឋ ហើយកុំធ្វើអសកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយទាំងអស់។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យវិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម ទីភ្នាក់ងារព័ត៌មានវៀតណាម និងស្ថាប័នសារព័ត៌មាននានា បង្កើនពេលវេលាផ្សាយ និងរាយការណ៍ព័ត៌មាន ដើម្បីឱ្យប្រជាជនអាចចាប់យកព័ត៌មានអំពីដំណើរការរបស់ព្យុះ ការណែនាំពីរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងអាជ្ញាធរមជ្ឈិមនិងមូលដ្ឋាន ដើម្បីអនុវត្តវិធានការឆ្លើយតបជាមុន និងកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និងណែនាំប្រជាជនអំពីជំនាញទប់ទល់ព្យុះ ដើម្បីកាត់បន្ថយការខូចខាត៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top