• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ​លោកតូ ឡឹម៖ “ត្រូវតែរចនាយន្តការ សម្រាប់ប្រជាជនមានសម្លេងជាក់ស្តែង មានសិទ្ធិត្រួតពិនិត្យជាក់ស្តែង”

“ដើម្បីដាក់ប្រជាជននៅកណ្តាល យើងត្រូវតែរចនាយន្តការ សម្រាប់ប្រជាជនឱ្យមានសម្លេងជាក់ស្តែង មានសិទ្ធិត្រួតពិនិត្យជាក់ស្តែង និងមានឱកាសចូលរួមជាក់ស្តែងក្នុងបញ្ហានានា”។

ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភានារសៀលថ្ងៃទី ៤ ខែវិច្ឆិកា។ រូបថត៖ រដ្ឋសភា

នេះជាការគូសបញ្ជាក់របស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងបទថ្លែងមតិនារសៀលថ្ងៃទី ៤ ខែវិច្ឆិកា នៅរដ្ឋសភា ក្នុងអំឡុងពេលសម័យប្រជុំពិភាក្សានៃសម័យប្រជុំលើកទី ១០ នៃរដ្ឋសភា នីតិកាលទី ១៥ របស់សមាជិកសភា អំពីសេចក្តីព្រាងឯកសារដែលត្រូវដាក់ជូនមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។

នៅដើមបទថ្លែងមតិ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សម្លេងរបស់សមាជិក សមាជិការសភាមិនត្រឹមតែជាមតិចូលរួមចំណែកផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្លេងរបស់អ្នកបោះឆ្នោត ដែលសមាជិក សមាជិកការទាំងនេះជាអ្នកតំណាង ដែលជាសម្លេងនៃជីវភាពរស់នៅជាក់ស្តែង នៃសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខ និងជាសម្លេងរបស់អ្នកតាក់តែងច្បាប់។ ដោយបញ្ជាក់ពីពាក្យស្លោក "យកប្រជាជនជាចំណុចកណ្តាល" ប្រជាជនមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ថែមទាំងជាម្ចាស់កម្មវត្ថុនៃការចូលរួម ការត្រួតពិនិត្យ ការរិះគន់ និងរួមដំណើរ លោកអគ្គលេខាបក្ស បានស្នើឱ្យប្រតិភូរដ្ឋសភាចូលរួមចំណែកគំនិតលើយន្តការសម្រាប់បក្សដឹកនាំយ៉ាងពេញលេញនិងទូលំទូលាយ ប៉ុន្តែមិនមែនធ្វើជំនួស មិនមែនដើម្បីរកលេស មិនមែនជាការបើកបណ្តោយនោះទេ;  រដ្ឋាភិបាលគ្រប់គ្រង និងដំណើរការតាមច្បាប់ ហ៊ានទទួលខុសត្រូវផ្ទាល់ខ្លួន; រណសិរ្សមាតុភូមិ និងអង្គការសង្គម-នយោបាយ ក្លាយជាស្ពានដែលគួរឱ្យទុកចិត្តរវាងបក្ស រដ្ឋ និងប្រជាជន។ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញលើកច្បាស់ថា៖ “ប្រសិនបើយើងនិយាយថា “យកប្រជាជនជាចំណុចកណ្តាល” យើងត្រូវតែរចនាយន្តការសម្រាប់ប្រជាជនឱ្យមានសម្លេងជាក់ស្តែងពិតប្រាកដ មានសិទ្ធិត្រួតពិនិត្យជាក់ស្តែងពិតប្រាកដ និងមានឱកាសចូលរួមក្នុងបញ្ហាពិតប្រាកដ”។

ដោយចែករំលែកអំពីចំណុចសំខាន់ៗចំនួន ១៨ នៅក្នុងសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី ១៤ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យប្រតិភូរដ្ឋសភានិយាយដោយស្មោះត្រង់ ច្បាស់លាស់ និងឆ្លើយសំណួរសំខាន់ពីរ រួមមាន៖ តើចំណុចថ្មីទាំង ១៨ នេះគ្រប់គ្រាន់ហើយឬនៅ ហើយតើមានបញ្ហាអ្វីខ្លះដែលមិនទាន់មានឈ្មោះត្រឹមត្រូវនៅក្នុងឯកសារ? លោកអគ្គលេខាបក្សតូ ឡឹម បានលើកច្បាស់ថា ការបញ្ជាក់អំពីបញ្ហាខាងលើនឹងជួយឱ្យឯកសារនេះត្រូវបានរៀបចំយ៉ាងឆាប់រហ័ស ដាក់ឱ្យអនុវត្ត និងបម្រើផលប្រយោជន៍របស់ប្រទេស និងប្រជាជន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អំពីផ្ទាំងរូបភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់វៀតណាម លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមដោយវាយតម្លៃថា វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន។

Top