• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ “ត្រូវបង្ការ និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី”

"ចាំបាច់ត្រូវលើកកម្ពស់ការព្យាករណ៍ ការព្រមាន និងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី"។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក្នុងសន្និសីទទូទាំងប្រទេសអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៤៧ របស់រដ្ឋាភិបាល ចេញផ្សាយយុទ្ធសាស្ត្រទូទៅថ្នាក់ជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលរៀបចំដោយក្រសួងនគរបាល នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅរដ្ឋធានីហាណូយ។
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ Lai Hoa/VOV

អញ្ជើញថ្លែងក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ពីតម្រូវការលើកកម្ពស់ការព្យាករណ៍ និងការព្រមាន អំពីការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី; គោលដៅគឺដើម្បីការពារ ទប់ស្កាត់ និងមិនឱ្យឧប្បត្តិហេតុកើតឡើង; ប្រសិនបើឧបទ្ទវហេតុបានកើតឡើង ត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស បន្ទាន់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា ត្រូវតែមានវិធានការវិទ្យាសាស្ត្រទូលំទូលាយ ដោយយកប្រជាជនជាមុខសញ្ញានៃការការពារ ហើយប្រជាជនក៏ជាម្ចាស់កម្មវត្ថុដែលចូលរួមក្នុងដំណើរការទប់ស្កាត់និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដែរ។

នាពេលខាងមុខនេះ នាយករដ្ឋមន្ត្រីបានស្នើឱ្យលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី; បន្តសុក្រឹត្យប្រព័ន្ធច្បាប់ទាក់ទងនឹងការបង្ការនិងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី។ ការលើកកម្ពស់សមត្ថភាពព្យាករណ៍និងព្រមានត្រូវផ្អែកលើវិទ្យាសាស្ត្រ ទន្ទឹមនឹងនោះសុក្រឹត្យសំណុំសូចនាករសន្តិសុខ សុខុមាលភាព និងសុវត្ថិភាពជាតិ ជាមូលដ្ឋានសម្រាប់កំណត់ការព្រមាន និងរៀបចំសកម្មភាពបង្ការនិងទប់ស្កាត់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

Top