• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ៖ ត្រូវធានាឱ្យទទួលបានការអប់រំនិងបណ្តុះបណ្តាលស្មើៗគ្នា

នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញបានអញ្ជើញជាអធិបតីក្នុងសន្និសីទអនឡាញ់ថ្នាក់ជាតិ ស្ដីពីការបូកសរុបឆ្នាំសិក្សា ២០២៤-២០២៥ និងដាក់ពង្រាយភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
ទិដ្ឋភាពសន្និសីទ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិ លោកនាយករដ្ឋមន្ត្រីហ្វាម មិញជិញបានគូសបញ្ជាក់ថា ចាំបាច់ត្រូវធានាឱ្យទទួលបានការអប់រំ និងបណ្តុះបណ្តាលស្មើភាពគ្នា; ដាច់ខាតមិនត្រូវបណ្តោយឱ្យសិស្សខ្វះខាតសាលារៀន ថ្នាក់រៀន គ្រូបង្រៀន អាហារ ឬសម្លៀកបំពាក់ឡើយ។ សន្និសីទនេះធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណេត រវាងទីតាំងនៃទីស្នាក់ការរដ្ឋាភិបាលតភ្ជាប់ជាមួយចំណុចស្ពាននៃខេត្ត-ក្រុងចំនួន ៣៤។

ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យអប់រំនិងបណ្តុះបណ្តាល មានការច្នៃប្រឌិត និងអភិវឌ្ឍន៍ឈានទៅមុខ ផ្លាស់ប្តូរពីការចាត់ទុកការអប់រំនិងការបណ្តុះបណ្តាលជាការងាររបស់តែវិស័យអប់រំ ទៅជាកិច្ចការរួមនៃប្រព័ន្ធនយោបាយទាំងមូល របស់ប្រជាជនទាំងមូលនិងសង្គមទាំងមូល។ ជាមួយគ្នានោះ ត្រូវមានវិធីសាស្រ្តក្នុងទិសដៅដែលប្រជាពលរដ្ឋទាំងអស់ត្រូវមានសិទ្ធិទទួលបានការអប់រំ និងបណ្តុះបណ្តាលស្មើៗគ្នា ជាពិសេសជនក្រីក្រ ប្រជាជននៅតំបន់ដាច់ស្រយាល និងជនជាតិភាគតិច។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើទស្សនៈថា "សិស្សជាមជ្ឈមណ្ឌល និងម្ចាស់កម្មវត្ថុ - គ្រូបង្រៀនជាកម្លាំងចលករ - សាលារៀនជាជើងទម្រ - គ្រួសារជាទីបង្អែក - សង្គមគឺជាមូលដ្ឋានគ្រឹះ" លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យអប់រំ បន្តខិតខំក្នុងគោលដៅនៃការច្នៃប្រឌិតជាមូលដ្ឋាន និងទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ប្រកបដោយស្ថិរភាពរបស់ប្រទេសក្នុងយុគសម័យថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top