ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតវិស័យការទូតវៀតណាម (២៨ សីហា ១៩៤៥- ២៨ សីហា ២០២៥) ប្រធានរដ្ឋលោក លឿង គឿង មានអត្ថបទសរសេរមួយក្រោមចំណងជើងថា “ការទូតវៀតណាម - រយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ជាមួយប្រទេសជាតិ”។
ប្រធានរដ្ឋ លោក លឿង គឿង (រូបថត៖ VOV)
អត្ថបទនេះបានគូសបញ្ជាក់ថា
ក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍
ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ
វិស័យការទូតវៀតណាមតែងតែលើកតម្កើងស្មារតីបម្រើជាតិមាតុភូមិ និងប្រជាជន
រួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។ ចាប់ពីមានទំនាក់ទំនងសេដ្ឋកិច្ច
និងពាណិជ្ជកម្មជាមួយប្រទេស និងដែនដីជិត ៣០ ប៉ុណ្ណោះ ឥឡូវនេះ
វៀតណាមមានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ប្រទេសនិងតំបន់ដែនដីជាង ២៣០; ការនាំចូលនិងនាំចេញសរុបសម្រេចបានជិត ៨០០ ពាន់លានដុល្លារអាមេរិក
បានចូលរួមជាមួយក្រុមប្រទេសចំនួន ២០ ដែលមានមាត្រដ្ឋានពាណិជ្ជ កម្មធំជាងគេលើពិភពលោក;
ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង
៥០០ ពាន់លានដុល្លារអាមេរិក
ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ទាក់ទាញការវិនិយោគបរទេសច្រើនជាងគេលើពិភពលោក។
វៀតណាមបានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក
ហើយកំពុងបង្កើនឋានៈរបស់ខ្លួនក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោកជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ចំនួន ១៧ ក្នុងនោះមាន FTA ជំនាន់ថ្មីជាច្រើន
និងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីជាង ៥០០ ទៀត។
រាល់កិច្ចខិតខំប្រឹងប្រែងការទូតបានរួមចំណែកប្រែក្លាយវៀតណាម
ពីប្រទេសដែលរងការឡោមព័ទ្ធនិងឯកោ ទៅជាសមាជិកសកម្មនិងមានទំនួលខុសត្រូវនៃអង្គការអន្តរជាតិ
និងតំបន់ជាង ៧០ រួមទាំងយន្តការទាំងអស់ដែលដើរតួនាទីសំខាន់ក្នុងអភិបាលកិច្ចពិភពលោក
ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
(APEC) កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក។ល។
ប្រវត្តិសាស្ត្របដិវត្តន៍ការទូតដ៏រុងរឿងរយៈពេល
៨០ ឆ្នាំបានបន្សល់ទុកនូវមេរៀនជាច្រើនដែលនៅតែមានតម្លៃរហូតដល់សព្វថ្ងៃនេះ។
ដំបូងបង្អស់និងសំខាន់បំផុតគឺមេរៀននៃភាពជាអ្នកដឹកនាំដាច់ខាត និងឯកភាពរបស់បក្ស
រួមទាំងការជ្រួតជ្រាបសតិអារម្មណ៍ការទូតរបស់លោកហូជីមិញ; ការរួមកម្លាំងជាតិជាមួយនឹងកម្លាំងនៃសម័យកាល; កម្លាំងខាងក្នុងជាមួយកម្លាំងខាងក្រៅ;
ឯករាជ្យភាព ស្វ័យភាព
ពឹងផ្អែកលើខ្លួនឯងផ្សាភ្ជាប់នឹងកិច្ចសហប្រតិបត្តិការ
ការធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងបរទេស; គោរពនិងដោះស្រាយឲ្យបានត្រឹមត្រូវនូវទំនាក់ទំនងជាមួយប្រទេសធំៗ
កសាងនិងរក្សាទំនាក់ទំនងមិត្តភាព និងស្ថិរភាពជាមួយប្រទេសជិតខាង។
ក្នុងយុគសម័យនៃការអភិវឌ្ឍប្រទេសជាតិ
លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា
វិស័យការទូតត្រូវតែបន្តដើរតួនាទីត្រួសត្រាយ អនុវត្តន៍ល្អនូវភារកិច្ច "សំខាន់
ប្រចាំ" រួមជាមួយនឹងកិច្ចការពារជាតិនិងសន្តិសុខ ការពារមាតុភូមិពីចម្ងាយ
កសាងនិងអភិវឌ្ឍន៍ប្រទេសឱ្យបានឆាប់រហ័សនិងនិរន្តរភាព។
លោកប្រធានរដ្ឋជឿជាក់ថា
ជាមួយនឹងភាពឈ្លាសវៃនិងប្រាជ្ញារបស់វិស័យការទូតវៀតណាមទំនើប
ដែលបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្រប្រទេសជាតិរាប់ពាន់ឆ្នាំ មានភាពអត់ធ្មត់
និងរីកចម្រើនក្រោមយុគសម័យ ហូជីមិញ ក្នុងយុគ្គសម័យថ្មី
វិស័យការទូតនឹងបន្តរួមចំណែកក្នុងដំណើរការនាំប្រទេសឆ្ពោះទៅមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម