• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ផាម មិញជីញនិងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយវ៉ែត

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត សេក អាម៉ាដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់ សាបា (Sheikh Ahmad Abdullah Al-Ahmad Al Sabah)។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងភរិយា បានមកដល់ប្រទេសគុយវ៉ែត ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ (រូបថត៖ Lai Hoa/VOV)

នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) យន្តហោះដឹកនាយករដ្ឋមន្ត្រី ផាម មិញជីញនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានគុយវ៉ែត ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយវ៉ែត។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត សេក អាម៉ាដ អាប់ឌុល ឡា អាល់ - អាម៉ាដ អាល់ សាបា (Sheikh Ahmad Abdullah Al-Ahmad Al Sabah)។

នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ទៅកាន់ប្រទេសគុយវ៉ែត ក្រោយរយៈពេល ១៦ ឆ្នាំ (លោកនាយករដ្ឋមន្ត្រី ង្វៀន តាន់យុង បានទៅបំពេញទស្សនកិច្ចនៅប្រទេសគុយវ៉ែត ក្នុងខែមីនា ឆ្នាំ២០០៩)។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ នឹងអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីគុយវ៉ែត និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិ បត្តិការ។ នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ ក៏នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសគុយវ៉ែតផងដែរ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកផាម​ មិញជីញ នឹងអញ្ជើញទទួលជួបធ្វើការជាមួយរដ្ឋមន្ត្រីមួយចំនួនដែលទទួលបន្ទុកវិស័យសំខាន់ៗរបស់ប្រទេសគុយវ៉ែត។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយវ៉ែត នាយករដ្ឋមន្ត្រី ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏នឹងជួបសំណេះ សំណាលជាមួយកម្មាភិបាលស្ថានទូត និងសហគមន៍ជនវៀតណាមប្រចាំនៅប្រទេសគុយវ៉ែតផងដែរ; ទទួលក្រុមសេដ្ឋកិច្ចធំៗមួយចំនួននៅក្នុងប្រទេសគុយវ៉ែត; ថ្លែងសុន្ទរកថាគោលនយោបាយ; ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច និងវប្បធម៌ធម្មតា.... ៕ 

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top