• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃរៀបចំពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៥

ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថៃបានរៀបចំយ៉ាងឱឡារិក ពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៥ នៅក្នុងខេត្តម្ចាស់ផ្ទះចំនួន៤ រួមមានទីក្រុងបាងកក ខេត្ត ឈុនបុរី ខេត្តសុងក្លា និងខេត្តនគររាជសីមា។ ពិធីផ្លូវការបានធ្វើឡើង នៅមុខពហុកីឡដ្ឋានក្នុងផ្ទះហ៊ុមម៉ាក ទីក្រុងបាងកក។
ភ្លើងគប់ត្រូវបានប្រគល់ជូនអត្តពលិក មន្ត្រី និងអ្នកល្បីៗថៃ (រូបថត៖ SEA GAMES ប្រទេសថៃ 2025)

នៅដើមកម្មវិធី គណៈប្រតិភូទាំងអស់បានចំណាយពេល១នាទីស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រីយានីសិរិគិត។ បន្ទាប់មក ភ្លើងគប់មក ពី១១ប្រទេសត្រូវបានដុត ហើយប្រគល់ជូនអភិបាលក្រុងបាងកក លោក Chadchart Sittipunt ដែលជាអ្នករត់ប្រណាំងដំបូងគេ ដើម្បីចាប់ផ្តើមដំណើរប្រវត្តិសាស្ត្រ។ បន្ទាប់មក ភ្លើងគប់ត្រូវបានប្រគល់ជូនអត្តពលិក មន្ត្រី និងអ្នកល្បីៗថៃ។ មនុស្សសរុបចំនួន ៧៣នាក់បានចូលរួមក្នុងការដង្ហែភ្លើងគប់ ដែលគ្របដណ្តប់ចម្ងាយ ៦៧គីឡូម៉ែត្រពេញមួយថ្ងៃ។ ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងម្ចាស់ផ្ទះបីផ្សេងទៀតគឺ ខេត្តឈុនបុរី ខេត្តសុងក្លា និងខេត្តនគររាជសីមាផងដែរ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នឹងបើកជាផ្លូវការនៅថ្ងៃទី៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិរាជមង្គល ក្នុងទីក្រុងបាងកក។ អត្តពលិកនឹងប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៥០ ប្រភេទ រួមមានប្រភេទកីឡាបង្ហាញចំនួនបី (កីឡាលើអាកាស បោះឌីស ទាញព្រ័ត្រ) និងប្រភេទកីឡាផ្សព្វផ្សាយមួយប្រភេទ គឺក្បាច់គុនចម្រុះ (MMA)។ ពិធីបិទការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែធ្នូ នៅទីកន្លែងដដែល។

បន្ទាប់ពីនោះ មហោស្រពកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១៣ នឹងធ្វើឡើងនៅខេត្តនគររាជសីមា ចាប់ពីថ្ងៃទី ២០-២៦ ខែមករា ឆ្នាំ២០២៦៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សប្តាហ៍ធ្វើការទី៥ នៃសម័យប្រជុំលើកទី១០ រដ្ឋសភាផ្តោតលើការងារនីតិបញ្ញត្តិ

សប្តាហ៍ធ្វើការទី៥ នៃសម័យប្រជុំលើកទី១០ រដ្ឋសភាផ្តោតលើការងារនីតិបញ្ញត្តិ

ថ្ងៃស្អែក (ថ្ងៃទី១៧ ខែវិច្ឆិកា) សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ ចូលដល់សប្តាហ៍ធ្វើការទី៥ ដោយកម្មវិធីត្រូវបានរំពឹងថានឹងផ្តោតលើការងារនីតិបញ្ញត្តិ។

Top