• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ក្រោមប្រធានបទ "អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលសង្គមឌីជីថលគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបពីរខ្ទង់ សម្រាប់ដំណាក់កាល ២០២៦-២០៣០"។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងសុន្ទរកថាបើកវេទិកា។ (រូបថត៖ Lai Hoa/VOV)

នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចឌីជីថលមានគោលបំណងច្នៃប្រឌិតគំរូកំណើន ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បង្កើនផលិតភាព និងការប្រកួតប្រជែង កសាងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន និងមនុស្សសាស្ត្រ  លើកកម្ពស់គុណភាពជីវភាពរស់នៅ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៅក្នុងបរិយាកាសឌីជីថល ដោយមានស្មារតី "សេដ្ឋកិច្ចឌីជីថលគឺជាកម្លាំងចលករ សង្គមឌីជីថលគឺជាមូលដ្ឋានគ្រឹះ និងប្រជាជនជាចំណុចកណ្តាល"។

ឈរលើមូលដ្ឋានោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវេទិកាកំណត់ភារកិច្ច និងដំណោះស្រាយឱ្យបានច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានយន្តការជាក់ស្តែងដើម្បីធ្វើឲ្យវៀតណាមក្លាយជា "លំយោល" នៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតកម្មវិធីមួយស្តីពីសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម ដើម្បីឲ្យវៀតណាមអាចប្រដេញទាន់  និងលើសប្រទេសដទៃទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលក្នុងយុគសម័យថ្មី។

«ជំរុញខ្លាំងការអនុវត្តចលនា «អក្ខរកម្មឌីជីថល» នៅគ្រប់ទីកន្លែង ដោយនាំយកការផ្លាស់ប្តូរឌីជីថលដល់គ្រប់ច្រកល្ហក គ្រប់គ្រួសារនិងគ្រប់មនុស្សទាំងអស់។ កសាងកម្មវិធី និងបំណិនឌីជីថលសម្រាប់ប្រជាពលរដ្ឋ និងសហគ្រាសទាំងអស់។ ដោយមានស្មារតីថ្មី និងការប្ដេជ្ញាចិត្តថ្មី យើងនឹងរួមគ្នាធ្វើសកម្មភាពដោយស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថលយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន ចីរភាព និងសមធម៌ ដើម្បីប្រទេសវៀតណាមដ៏ខ្លាំងមាំមួននិងមានវិបុលភាព»៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ នៅស៊ីហ្គេមលើកទី ៣៣

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ នៅស៊ីហ្គេមលើកទី ៣៣

គណៈប្រតិភូកីឡាវៀតណាមបានឈ្នះមេដាយមាសចំនួន ៨៧ គ្រឿង មេដាយប្រាក់ចំនួន ៨១ គ្រឿង និងមេដាយសំរិទ្ធចំនួន ១១០ គ្រឿង ដោយសម្រេចបានគោលដៅចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ៣។

Top